ព័ត៌មានជាតិ

Roma កំពុង​ទាក់ទង​នាំយក​ខ្សែការពារ Stephan Lichtsteiner ពី​ក្លិប​សេះ​បង្កង់ Juventus

​ក្លិប​ចចក​ព្រៃ Roma ត្រូវបាន​គេ​អះអាងថា កំពុងតែ​មាន​ទំនាក់ទំនង​លើ​ការនាំយក​ខ្សែការពារ Stephan Lichtsteiner ពី​ក្លិប​សេះ​បង្កង់ Juventus ។​កីឡាក​រវ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ចំណាយពេល​៣​រដូវ​កាល​លេងឲ្យ​ក្លិប​សេះ​បង្កង់​ហើយ​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក Serie A ៣​លើ​ក​ជាប់ៗ​គ្នា​ផង​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ រូបគេ នៅ​មិនទាន់​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ឡើយ​ខណៈ​ដែល​កិច្ចសន្យា​ចាស់​នឹង​ត្រូវ​បញ្ចប់​នៅ រដូវក្តៅ​ក្រោយ ។​យោងតាម​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​ផ្សព្វផ្សាយ​ថា ក្លិប Roma នឹង​ដាក់​សំណើរ ដែល​មាន​តម្លៃ​ពលកម្ម​ប្រមាណ​២.២៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ដល់ Lichtsteiner ហើយ​គោលបំណង ដើម្បី​នាំ​យក​រូប​គេ​មក​ជំនួស​តំណែង​របស់​ខ្សែការពារ Maicon ។​គួរបញ្ជាក់​ថា Lichtsteiner បាន​បង្ហាញខ្លួន​៦៨​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ស្វីស​ហើយ​រូបគេក៏ បាន​ចូល​លេង​ផងដែរ​ក្នុង​ការប្រកួត World Cup នៅ​ប្រទេសប្រេ​ស៊ីល ៕​
Stephan Lichtsteiner

មតិយោបល់