ព័ត៌មានជាតិ

ទំនាស់​ពាក្យសំដី​នៅ​កន្លែង​រាំវង់​ជនបង្ក​កាប់​ទៅ​ខាង​រង​គ្រោះ​វាយបក​វិញ​រង​បួស​ធ្ងន់​ដូចគ្នា​

​កំពង់ឆ្នាំង​៖​ជម្លោះ​ពាក្យសំដី​បាន​ធ្វើអោយ​យុវជន​២​នាក់​កាប់​និង​វាយ​គ្នា​ទៅវិញទៅមក រងរបួស​ធ្ងន់​ចូល​មន្ទីរពេទ្យ​ដូចគ្នា ដោយសារ​មាន​ទំនាស់​ពាក្យសំដី​បន្តិចបន្តួច​នៅក្នុង​ពី​ធី​រាំវង់ បុណ្យ​អកអំបុក​នៅក្នុង​វត្ត​ស្វាយ​កាល់​។​ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​១១​ខែ​វិឆ្ឆិកា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ស្វាយ​ក្អែរ ឃុំ​ចក ស្រុក​បរិបូណ៌ ។​

​ ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​គឺ​ជា​ជន​បង្ក​មាន​ឈ្មោះ ទុំ បារាំង អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុង​ស្វាយ​ក្អែរ ជា​កន្លែងកើតហេតុ ចំណែក​ភាគី​ម្ខាង​ទៀត​មានឈ្មោះ រឿន រឹ​ម អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តាប៉ាង ឃុំ​ចក ដែល​នៅ​ស្រុក​ក្នុងនោះ​មិនទាន់​អស់​ចំហាយ​បុណ្យ​អំ​ទូក​អកអំបុក​នៅឡើយ​ទេ​។​

​នៅ​ថ្ងៃកើតហេតុ​ក្នុង​វត្ត​ស្វាយ​ស្វាយ​កាល់ មាន​ប្រារព្វ​ពិធីបុណ្យ​អកអំបុក និង​មាន​ដាក់​ធុងបាស់​រាំ​លេង​ផងដែរ ចំណែក​យុវជន​ស្ទាវ​ទាំង​២​នាក់​នៅ​ភូមិ​ខុស​គ្នា​ក៏​បាន​ទៅ​លេង​កំសាន្ត​ដែរ​។​លុះ​យប់​ជ្រៅ​ពួកគេ​ម្នាក់ៗ​ស្រវឹង​រៀងៗ​ខ្លួន​នៅ​ពេល​ចូល​រាំ​ញាក់​ក៏​ប៉ះ​សំដី​គ្នា​ស្រាប់តែ​ឈ្មោះ ទុំ បារាំង ដែល​មានផ្ទះ​នៅ​ក្បែរ​វត្ត បាន​ទៅយក​កាំបិតប៉័ងតោ មក​កាប់​ទៅលើ​ឈ្មោះ​រឿន រឹ​ម ជាច្រើន​កាំបិត ភ្លាម​នោះ​ឈ្មោះ​រឿន រឹម​បាន​តដៃ​វិញ​ជាមួយ​ដំបង​មួយ​កំណាត់​បណ្តាលអោយ​ឈ្មោះ ទុំ បារាំង រងរបួស​ធ្ងន់​វិញ​។​

​បន្ទាប់​ពួក​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌​ទាំង​២​នាក់ ប៉ុន្តែ​ឈ្មោះ​ទុំ បារាំង រងរបួស​ធ្ងន់ធ្ង​របា​ន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ទៀត ។​នៅ​មណ្ឌល​សុភាព​ស្រុក​បរិបូណ៌ ឈ្មោះ រឿន រឹ​ម ត្រូវ​គ្រូពេទ្យ​ដេរ​១០​ថ្នេរ​នៅ​ក្បាល ចំណែក ឈ្មោះ ទុំ បារាំង មក​មន្ទីរពេទ្យ​ខេត្ត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​ប្រភព​ដដែល​បាន​បន្តថាៈ ទាំង​២​នាក់​សុទ្ឋតែ​រងគ្រោះ​និង​ដាក់​ពាក្យប្តឹង​ដូចគ្នា ដែល​ពេល​នេះ​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​និង​ប៉ុស្តិ​កំពុង​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕
2014-11-13_095920

មតិយោបល់