ព័ត៌មានជាតិ

គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger ទទួលបាន ២០ លាន​ផោន​ពី​ក្លិប​

​ដើម្បី​យក​មក​ដោះស្រាយ​វិបត្តិ​ខ្សែការពារ​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger នឹង​ត្រូវបាន​ម្ចាស់​ក្លិប​ផ្តល់​ទឹកប្រាក់​ប្រមាណ ២០​លាន​ផោន ដើម្បី​ទិញ​កីឡាករ​យកមក​ដោះស្រាយ​វិបត្តិ​ខ្សែការពា​រនា​ខែ​មករា​ខាងមុខ​នេះ ។​បច្ចុប្បន្ន​ក្លិប​កាំភ្លើង​ធំ​កំពុង​ជួប​បញ្ហា​ប្រព័ន្ធ​ការពារ​ដោយសារតែ​កីឡាករ Laurent Koscielny និង Mathieu Debuchy កំពុង​មាន​របួស​ហើយ Thomas Vermaelen ត្រូវបាន​ក្លិប​លក់​ចេញ​ទៅ​ឲ្យ​អ្នក​មាន​បុណ្យ Barcelona កាល​ពី​រដូវក្តៅ​បានធ្វើឲ្យ Arsenal កំពុង​ខ្វះខាត​និង​ខ្វះ​ខ្សែការពារ​ដែល​មានគុណ​ភាព ។​
​យោង​តាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា លោក Wenger នឹង​ទទួលបាន​កញ្ចប់​ទឹកប្រាក់​នេះ ស្របពេល​ដែល​លោក​កំពុង​ធ្វើការ​ទាក់ទង​ជាមួយ​ខ្សែការពារ Virgil van Dijk របស់​ក្លិប Celtic និង​កីឡាករ Winston Reid របស់ West Ham United ។​
Arsene Wenger

មតិយោបល់