ព័ត៌មានជាតិ

Google, Microsoft បិទ​ការស្វែងរក​រូបភាព​អាសអាភាស​របស់​ក្មេង​

​ក្រុមហ៊ុន Google បាន​ប្រកាស​ជា​ផ្លួវការ​កាលពី​ថ្មីៗ​នេះ​ថា ខ្លួន និង​ក្រុមហ៊ុន Microsoft បាន​សហការ​គ្នា Block នូវ​ការស្វែងរក​រូបភាព​អាកាស​អាភាស​របស់​ក្មេងៗ​។​
Google បានបញ្ជាក់​ថា Google Search និង Bing របស់ Microsoft បានចាប់ផ្ដើម Block ទៅលើ​ការស្វែងរក​រូបភាព​អាសអាភាស​របស់​ក្មេង ហើយ​គម្រោង​នេះ​ត្រូវ​បាន​អនុវត្តន៍​បាន​ជាង ៩៥​ភាគរយ​រួចទៅហើយ​។ នៅក្នុង​សេចក្ដីប្រកាស​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ មិនមែន​មាន​តែ​រូបភាព​នោះទេ សូម្បី​តែ​វីដេអូ​ក៏​ត្រូវបាន Block ដូច​គ្នា​ផង​ដែរ​។​
google-vs-microsoft
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការ Block នេះ​នៅ​មិនទាន់​អនុវត្តន៍​ទៅ​តាម​គ្រប់​ប្រភេទ​នោះទេ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក និង​អង់គ្លេស​បាន ៩៥​ភាគរយ​ហើយ ចំណែក​នៅ ១៥០​ប្រទេស​ផ្សេង​ទៀត នឹង​អនុវត្តន៍​បន្ថែ​ក​ក្នុងពេល​ឆាប់ៗ​នេះ​៕​

មតិយោបល់