ព័ត៌មានជាតិ

ក្លិនស្អុយ​បែកធ្លាយ​ចេញ​ពី​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​ពី​ការ​ឃុបឃិត​បក្សពួក​និយម មន្ត្រី​មួយចំនួន​ត្រៀមខ្លួន​លាលែង​

​កំពង់ធំៈ ជំលោះ​ផ្ទៃក្នុង​របស់​មន្ទីរ​ពត៌មាន​ខេត្ត​កំពង់ធំ ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ចាប់តាំងពី​លោកស្រី ង៉ែត ណា​រី​ន បោះឆ្នោត ឯក​កោ ដោយ​គ្មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត គឺមាន​តែ​ម្នាក់ឯង​បោះ​ក៏​បោះ​ខ្លួនឯង ជាប់​ក៏​ជាប់​តែ​ខ្លួនឯង ជាហេតុ ធ្វើអោយ​មន្ត្រី​បំរើការ​ក្នុង​មន្ទីរ​កើត​ការមិន​ពេញចិត្ត​របស់​លោកស្រី និង​មាន​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​ប្រធានម​ន្ទី​រថ្មី ដើម្បី​បំរើការ​ក្នុង​ខេត្ត​កំពង់ធំ ។​
​តែ​ទោះបី ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន បាន​សំដែង​ការប្រឆាំង​តវ៉ា​ជា​ច្រើនលើក​ច្រើនសារ ទៅលើ​ការដឹកនាំ​របស់​ប្រធានស្តីទី លោកស្រី ង៉ែត ណា​រី​ន កន្លងមក​ក៏​ដោយ រហូតមកដល់​បច្ចុប្បន្ន​នេះ​ក៏​ពុំ​ទាន់​មាន​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូចជា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចាត់វិធានការ និង​ធ្វើ​ការដោះស្រាយ​ទៅ​លើ​វិវាទ​ឬក៏​បណ្តឹង តវ៉ា​របស់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​ម្តងណា​ឡើយ​។​
​មន្ត្រី​នៃ​មន្ទីរ​ពត៌មាន​ខេត្តកំពង់ធំ បាន​ផ្ញើរ​លិខិត​មក អង្គភាព​សារពត៌មាន​ផ្សេៗ ដើម្បី​សុំឲ្យ​ជួយ​ចុះផ្សាយ​ដែលមាន​ខ្លឹមសារ​ដូច​ខាងក្រោម បណ្តឹង​ទាំងនោះ​រួម​មានះ​ការមិន​ទ​ទូល​យក​បេក្ខភាព​លោកស្រី​ង៉ែត ណា​រី​ន​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ដោយ​យោង​ទៅលើ​ការដឹកនាំ មួយ​រយះ​កន្លងមក​ជា​ប្រធានស្តីទី​ការ ដែល​លោកស្រី​មិន​មាន​សមត្ថភាព​និង​ធ្វើ​ការបែងចែក ប្រកាន់​បក្សពួក ធ្វើអោយ​បែកបាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​មន្ទីរ និង​មាន​ភាព​រង្គោះរង្គើ​ផ្ទៃក្នុង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​ជះ​ឥទ្ធិពល​មិនល្អ​សំរាប់​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ទាំងនេះ​បាន ឆ្លុះបញ្ចាំង​អោយ​នូវ​សមត្ថភាព​ដឹកនាំ និង​ចំណេះដឹង​របស់​គាត់​ព្រោះថា លោកស្រី​រូ​នេះ មានះ ទី​១- កំរិត​វប្បធ៏​មទាប​ពេក​ពុំ​ទាន់​ជាប់​ឌី​ស​ប្លូម​ផង ទី​២- មាន​អាកប្បកិរិយា​មានះ​រឹង​រួស​មិន ចេះ​ស្តាប់​មតិ​យោបល់​ថ្នាក់ក្រោម ទី​៣-​ពុំ​ទ​ទូល​ខុស​ត្រូវ​លើ​ការងារ​(​ខុស​ដាក់​អោយ​គេ ត្រូវ​គាត់ ទ​ទូល​យក​)​ទី​៤-​ពុំ​មាន​គំនិត​ចេះ​ឆ្នៃប្រឌិត​និង ការដឹកនាំ​ក្នុង​វិស័យ​ព័ត៌មាន​ដែល​បច្ចុប្បន្ន​នេះ ពិភពលោក​បាន​ព័ត៌មាន​ជា​ឆ្អឹងខ្នង​យ៉ាង​សំខាន់​នៃ​ការអភិវឌ្ឍ​ន៏ អ្នក​ទ​ទូល​បាន​ព័ត៌មាន អ្នក​នោះ​និង​ទ​ទូល​បាន​ជោគជ័យ​។​
​ផ្ទុយ​ទៅ​វិញ​មាន​ការលេចឮ​ព័ត៌មាន​ថា លោកស្រី​ប្រធាន​ស្តីទី​កំពុង​ប្រឹងប្រែង​រត់ការ​យ៉ាងខ្លាំង ដោយ​មាន​មន្ត្រី​ខិលខូច​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង ចូលរួម ឃុបឃិត​ជាមួយ ដើម្បី​ធ្វើ​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន ទោះបី​គេ​ដឹងថា​លោកស្រី​រូប​នេះ​មាន​បញ្ហា​ជាច្រើន​កន្លងមក ដូចជា​រូប​គាត់​ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីរ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ី​ប​អង្កេត -​ការឡើង​ឋានះ​តូនាទី​ក្នុង​មួយ​ឆ្នាំ​បីដង​(​ជាមួយគ្នា​នេះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន មាន​ចំងល់​យ៉ាង​ខ្លាំង​និង​សូម​សួរ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត -​ក្រសួង ព័ត៌មាន​ជា​ពិសេស​ក្រសួង​មុខងារ​សា​ធា​រណះ​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ថា​តើ​ក្នុង​ច្បាប់​ឬ​អនុក្រិត្យ របស់​រាជរដ្ឋាភិបាល​ឬ​ក្រសួង​មុខងារ​សា​ធា​រណះ​មាន​ចែង​ទេ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល​ដែល​អាច​ឡើង​ឋានះ​ទួនា​ទីក្នុង​មួយ​ឆ្នាំ​បីដង តើ​នេះ​វា​ខុស​ច្បាប់​ទេ​បើ​ខុសច្បាប់​ត្រូវ មាន​វិធានការ​យ៉ាងណា​ចំពោះ​ជន​រូប​នេះ​និង​បក្សពួក​និង​អ្នកផ្សំគំនិត​(​រឺ​មួយ​រូប​លោក​ស្រី​ប្រធាន​ស្តីទី​មាន​បុព្វ​សិទ្ឋិ​ពិសេស​ដែល​ច្បាប់​ត្រូវ​លើកលែង​)​។​
យើងខ្ញុំ​ជា ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​-​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​មិន​បាន​យកចិត្ត​ទុក​គិត​គួរ​ពី​សុខទុក្ខ​និង​ការលំបាក​របស់​មន្ត្រីរាជកា​រ​នៃ​មន្ទីរ​ព័ត៌មាន ចំពោះ​ទង្វើរ​ដ៏​ពាលា​និង​ការខុសឆ្គង​របស់លោក​ប្រធានស្តីទី កន្លងមក មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចំពោះ​ឯកឧត្តម​គណ​អភិបាលខេត្ត​-​ក្រុមប្រឹក្សា​ខេត្ត និង​ក្រសួង​ព័ត៌មាន​ជំរុញ​លើកទឹកចិត្ត​អោយ​ជន​ដែល ខុសឆ្គង បន្តរ​កាន់តំណែង​ជា​ថ្នាក់ដឹកនាំ​បន្តរ​ទៀត សួរថា​តើ​ពួក​យើង​ជា​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ត្រូវ​ពឹងពាក់​ន​ណា​ទៀត ឬ​ពួក​យើង​ត្រូវ​បន្តរ​រស់​ធ្វើការ​ដូច​ថៅកែ​និង​ឈ្នួល ឯណា​ទៅ​សច្ចភាព យុត្តិធម៏ (​ដែល​សព្វថ្ងៃ​នេះ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្កមហា​សេនាបតី តេ​ជោ ហ៊ុន​សែន​ក្នុង​យុត្តិសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នូវ​អំពើពុករលួយ ដែល​ជា​ឆ្អឹង​យ៉ាង​សំខាន់​នៃ​ការអភិវឌ្ឍ​ន៏ សេដ្ឋកិច្ច សង្គម​)​ដូចនេះ​សូម​ឯកឧត្តម​អភិបាល -​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​-​និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ពិនិត្យ​ពិចារណា​ឡើង​វិញ​ផង​ដោយ​ក្តី​គោរព​ពី យើងខ្ញុំ​ទាំងអស់គ្នា​ផង​ចុះ​។

2014-11-13_104737

មតិយោបល់