ព័ត៌មានជាតិ

Apple នឹងដាក់​ឲ្យប្រើ​សេវាកម្ម Beats លើ iOS នៅ​ដើមឆ្នាំ ២០១៥

Reuters ៖ ក្រុមហ៊ុន Apple នឹង​ដាក់​បញ្ចូល​សេវាកម្ម​តន្ត្រី Beats ចូល​ទៅ​កាន់​ប្រព័ន្ធ​ដំណើរការ iOS នៅ​ដើមឆ្នាំ ២០១៥​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត Financial Times​។​

​សេវាកម្ម​តន្ត្រី​នេះ នឹង​ត្រូវ​ដាក់ឲ្យ​ប្រើ​នៅ​លើ iPhone និង iPad ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ប្រចាំខែ​ដើម្បី​ប្រើ​សេវាកម្ម​នេះ តែ​មិន​ច្បាស់​ពី​តម្លៃ​នោះ​ទេ​។ សេវាកម្ម​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង Spotify, Pandora និង Soundcloud​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Apple បាន​ទិញ​ក្រុមហ៊ុន Beats កាលពី​ខែ​ឧសភា ឆ្នាំ ២០១៤ ក្នុងតម្លៃ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ មិន​ត្រូវបាន Apple ធ្វើ​អត្ថាធិប្បាយ​ឡើយ​៕​
Beats-Apple

មតិយោបល់