ព័ត៌មានជាតិ

P​a​ul​ ​P​o​g​b​a ​៖​ ​J​u​v​e​nt​u​s​ ​ល្អ​​ជា​ង​​​ឆ្នាំ​មុ​ន​​

ខ្សែបម្រើរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Paul Pogba បានជឿជាក់ថា ​ក្រុមរបស់ខ្លួន​មានគុណភាពច្រើន ​ជាងរដូវកាលកន្លងទៅ ​បន្ទាប់ពីលុត Lazio ក្នុងលទ្ធផល ៣ ទល់នឹង ០ កាលពីចុងសប្តាហ៍កន្លងទៅ ។​

កីឡាករ Paul Pogba បានក្លាយ​ជាកីឡាករ​ដ៏សំខាន់សម្រាប់ក្រុម Juventus ហើយក្លិបនេះកាន់តែ​មានទម្រង់លេងដ៏ល្អ ​ក្រោមគ្រូបង្វឹកថ្មី Massimiliano Allegri ។​
កីឡាករ Paul Pogba បានប្រាប់ដល់ សារព័ត៌មាន Gazzetta Dello Sport ថា “ឥឡូវយើងលេងបានច្រើន ជាមួយនឹងគោលដៅ​ដែលខ្លួនចង់បាន ហើយវាក៏មាន​​ភាពល្អច្រើនសម្រាប់ខ្ញុំដែរ​” ។​ កីឡាករ​រូបនេះបានបន្តទៀតថា បើធៀបទៅនឹងឆ្នាំមុន យើងកាន់តែមាន​ភាពល្អប្រសើរ ដោយមាន​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏ល្អៗ ជាច្រើន ​ដែល​អាចសម្រេចគោលដៅបាន ៕​
pog-453396

មតិយោបល់