តាមលទ្ធផលនៃការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលអាមេរិកបញ្ចាក់ថា វីរុស្សអីបូឡា និងរាលដាលដល់មនុស្សជាង១លាន៤សែននាក់ក្នុងតំបន់អាហ្វ្រិកខាងលិច គិតដល់ខែមករាឆ្នាំ២០១៥។
ដោយសារតែការរាលដាលនៃជម្ងឺអីបូឡាកាន់តែខ្លាំងឡើងលើសពីសម្ថភាពគ្រប់គ្រងមន្ទីរបញ្ចកោណអាម៉េរិក អាចនឹងបញ្ជូន កងទ័ពប្រមាណ ៤ពាន់នាក់ ទៅកាន់ ប្រទេសលីបេរីយ៉ា ដែលជាផ្នែកមួយ នៃផែនការផ្តល់ជំនួយដ៏ទូលំទូលាយ ដើម្បីប្រឆាំងនឹងការផ្ទុះ ឡើងនៃជំងឺ Ebola ប៉ុន្តែខ្លួនបានសង្កត់ធ្ងន់ថា ចំនួនពិតប្រាកដអាចនឹងមានការផ្លាស់ប្តូរ ។
លោក ចន គឺរប៊ី តាមមន្ត្រី ជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយថា រដ្ឋមន្ត្រី ការពារជាតិអាមេរិក លោក ឆាក់ ហាហ្គែល បានអនុម័តសម្រាប់ ការដាក់ពង្រាយកងទ័ពចំនួន ៤ពាន់នាក់ ទៅឱ្យប្រទេសលីបេរីយ៉ា។ លោកថា “ខ្ញុំចង់ធ្វើឱ្យ រឿងមួយច្បាស់លាស់ និងពិតប្រាកដថា នេះជាការដាក់ ពង្រាយកងទ័ពដ៏មាន សក្តានុពលមួយ ហើយនោះមិនមានន័យថា អាចនឹងទទួលបាន ចំនួនពិតប្រាកដ មួយនោះទេ” ។
លោកប្រធានាធិបតី អាម៉េរិកលោក អូបាម៉ា កាលពីមុនបានប្តេជ្ញា ដាក់ពង្រាយក្នុងចំនួនជិត ១ពាន់នាក់ នៅពេលដែលមានមនុស្សជាលើកដំបូង ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺ Ebola នៅក្នុងសហរដ្ឋ អាម៉េរិក កាលពីដើមសប្តាហ៍មុននេះ ដែលជាការធ្វើអាជ្ញាធរ ផ្នែកសុខាភិបាល មានការប្រុងប្រយ័ត្នខ្ពស់ ៕
មតិយោបល់