អ្នកនាំពាក្យ ខ្សែប្រយុទ្ធ ក្រុមហង្សក្រហម Liverpool កីឡាករ Mario Balotelli បានទទូចថា ខ្សែប្រយុទ្ធរូបនេះ នឹងមិនចាកចេញពី ពហុកីឡដ្ឋាន Anfield ទៅកាន់អ៊ីតាលីនោះទេ ។
កីឡាករសញ្ជាតិអ៊ីតាលី បានជួបភាពលំបាក ដោយមិនអាចសាងសងភាពជំនឿ ឲ្យក្រុមហង្សក្រហមបាន នៅឡើយ ក្នុងក្របខណ្ឌ Premier League ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ស្របពេលដែល Roberto Mancini ដែលទើបតែមកកាន់តំណែង ក្លិប Inter Milan និងមានព័ត៌មាននេះថា អ្នកគ្រប់គ្រងរូបនេះ ចង់បាន ខ្សែប្រយុទ្ធ រូបនេះទៅកាន់ San Siro វិញ ។
លោក Mino Raiola តំណាងកីឡាករ Mario Balotelli បានធ្វើការច្រានចោលថា ” Mario Balotelli វិលទៅកាន់ Inter វិញឬ ? វាមិនអាចនោះទេ ព្រោះថា Mancini នៅទីនោះ ” ៕
ព័ត៌មានជាតិ
មតិយោបល់