កំពង់ស្ពឺ ៖ យុទ្ធនាការផ្សព្វផ្សាយ“ បុរសល្អ ” ត្រូវបានអាជ្ញាធរ ខេត្តកំព់ស្ពឺ ប្រារពធ្វើឡើង កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមណ្ឌលលេងកីឡា ខេត្តកំពង់ស្ពឺ ក្នុងសង្កាត់ស្វាយ ក្រុងច្បារមន ដោយមានការចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះក ។
លោកស្រីទឹម សាវ៉ាត អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ សកម្មភាពដង្ហែរផ្សព្វផ្សាយយុទ្ធនាការ “ បុរសល្អ ” នោះថា ៖ រាជរដ្ឋាភិបាល កម្ពុជា បានខិតខំប្រឹងរៀបចំ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិដោយមានកិច្ចសហការពីអង្គការសង្គមស៊ីវិល និងភ្នាក់អន្តរជាតិជាច្រើនទៀត ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុវត្ថិភាពបរិបូរណ៍ ប៉ុន្តែស្ថានភាព នៃសមភាពយេនឌ័រក្នុងសង្គមកម្ពុជា ត្រូវបានគេចាត់ទុកថានូវជាបញ្ហាប្រឈមនៅឡើយ ជាហេតុនាំឱ្យប៉ះពាល់ដល ការអភិវឌ្ឍន៍ និង សន្តិសុខសង្គម ដែលរួមមាន អំពើហិង្សា ការរំលោភបំពានលើស្ត្រីជាដើម ។
តាមរបាយការណ៍ ក្រសួងកិច្ចការនារី និងតាមការអង្កេត នៃភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៤ ប្រចាំប្រទេសកម្ពុជានា ឆ្នាំ២០១៣បានបង្ហាញថាស្ត្រី ២៥% បានធ្លាប់ទទួលរងនូវការរំលោភបំពានផ្លូវភេទ ការប្រើអំពើហិង្សាលើរាងកាយ ពីសំណាក់បុរសដែលជាដៃគូ ។ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហានេះ ត្រូវយកចិត្ត និងការជំរុញអោយមានការចូលរួមពីសំណាក់បុរស ក្នុងការលប់បំបាត់រាល់ទំរង់ នៃការរើសអើង និងអំពើហិង្សាលើស្ត្រី ដែលជាចលករមួយយ៉ាងសំខាន់ឈានទៅដល់ការកាត់បន្ថយអតិបរិមានូវអំពើហិង្សា និងរំលោភបំពានលើស្ត្រី ។
លោកស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋាន ការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកបណ្ឌិត ម៉ាដេ វ៉ូ អ្នកតំណាងអង្គការ UNFPA ប្រចាំនៅប្រទេសកម្ពុជាបានថ្លែងថា កាធ្វើយុទ្ធនាការបុរសល្អនេះ គឺគោលបំណងផ្សព្វផ្សាយ និងជំរុញដល់ការផ្លាស់ប្តូរផ្នត់គំនិត និងចូលរួមកាត់បន្ថយអំពើហិង្សាលើស្ត្រី ដោយប្រើនូវយុទ្ធសាស្ត្រទប់ស្កាត់ការប្រើអំពើហឹង្សាលើស្ត្រីភេទ និងចាប់រំលោភផ្លូវភេទតែម្តង ។ លោកស្រីបន្តថា អង្គការអន្តរជាតិអេស្ប៉ាញ ហៅកាត់ PYD ក៏បានធ្វើសហការជាមួយរាជរដ្ឋាភិបាល កម្ពុជា អង្គការដៃគូក្នុងស្រុកមូយចំនួន ដើម្បីធ្វើការផ្សព្វផ្សាយដល់ថ្នាក់មូលដ្ឋាន តាមរយៈវិទ្យុ ទូរទស្សន៍ ការរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយបន្ត ទៅមន្ត្រីរាជការថ្នាក់ក្រោមជាតិជាដើម ។
ក្បួនដង្ហែរព្វផ្សាយ នៃយុទ្ធនាការ ” បុរសល្អ ”មានពាក្យស្លោកចំនូន ៦ចំណុចសារសំខាន់ៗ ដើម្បីធ្វើជាប្រធានបទ ក្នុងនោះមានដូចជា ៖ ទី១.ខ្ញុំចូលរួមបញ្ឍប់អំពើហិង្សាលើស្ត្រី ទី២.ខ្ញុំចែករំលែកកិច្ចការផ្ទះ ទី៣. ខ្ញុំធ្វើការសំរេចចិត្តរួមគ្នា ទី៤. ខ្ញុំដោះស្រាយបញ្ហាដោយការពិភាក្សាគ្នា ទី៥. ខ្ញុំយកចិត្តទុកដាក់ចំពោះបុរស និងស្ត្រីឲ្យបានស្មើគ្នា ទី៦. ខ្ញុំធ្វើខ្លួនជាគំរូល្អក្នុងការលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី ៕
ព័ត៌មានជាតិ
មតិយោបល់