ព័ត៌មានជាតិ

សេដ្ឋី​ចិន​ចំណាយ​ប្រាក់ ៤៥ លាន​ដុល្លា​រទិញ​ព្រំ​ព្យួ​រលើជញ្ជាំង​ក្នុង​រាជវង្ស​មីង​អាយុកាល ៦០០ ឆ្នាំ

​ក្នុងចំណោម​កំពូល​អ្នកមាន ដែល​ជាប់​ចំណាត់​ថ្នាក់​លើ​ទស្សនា​វ​ដ្តី Forbe ដែល​ជា​មហាសេដ្ឋី​ចិន លោក Liu Yiqian បាន​ចំណាយ​ទឹកប្រាក់​របស់​ខ្លួន​ទិញយក​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​បំផុត នៅលើ​ពិភពលោក​។​

​កាលពី​ថ្ងៃ​ទី ២៦ ខែ វិច្ឆិកា សេដ្ឋី​ចិន Liu Yiqian បាន​ដេញថ្លៃ​ទិញ​គំនូរ​ប៉ាក់​ព្យួ​រលើ​ជញ្ជាំង​ដែល​មាន​អាយុកាល ៦០០ ឆ្នាំ ក្នុងតម្លៃ ៣៤៨ លាន​ដុល្លារ​ហុងកុង ប្រហែល ៤៥ លាន​ដុល្លារ ដែល​ជា​គំនូរ​ប៉ាក់​ព្យួ​រលើជញ្ជាំង​មានតម្លៃ​ខ្ពស់បំផុត​ក្នុង​ប្រទេស​ចិន និង​ពិភពលោក​។​
​គំនូរ​ប៉ាក់​បុរាណ​នេះ មាន​កម្ពស់ ៣​ម៉ែត្រ ទន្ទឹង ២​ម៉ែត្រ វា​ត្រូវ​បាន​បង្កើត​ជាង ប្រាំ​សតវត្ស​មកហើយ ក្នុងអំឡុង​រាជវង្ស​មីង នៅក្រោម​ការគ្រប់គ្រងរ​បស់​អធិរាជ យ៉ឺ ឡឹ និង​ត្រូវ​បាន​រក្សាទុក​ដ៏​ល្អ​ឥតខ្ជោះ ។​

​ព័ត៌មាស និង​ប្រាក់​នៅ​លើ​សូត្រ គំនូរ​ប៉ាក់​នេះ នៅតែ​ភ្លឺ ដែល​ឆ្លុះ​បញ្ជាំង ការផ្សាយ​ឡើងវិញ សាសនាព្រះពុទ្ធ​នៅ​ទី​បេ ។​
​សម្រាប់​គំនូរ​ប៉ាក់​ព្យួ​រលើជញ្ជាំង​នេះ គឺមាន​តែ ១​គត់​នៅ​លើ​ដៃ​ឯកជន ខណៈ​ព្រំ ឬ​គំនូ​របាក់​ព្យួរ​លើ​ជញ្ជាំង​នេះ មាននៅ Jokhang Monastery ក្នុង​វត្ត​ទី​បេ​១​ទៀត ។​
​ម្ចាស់​ថ្មី​ព្រំ​នេះ លោក Liu Yiqian បាន​និយាយថា “​លោក​នឹង​បង្ហាញ​វា​សារជាថ្មី នៅ​សារៈមន្ទីរ​ដែល​លោក​បង្កើត​ឡើង​នៅក្នុង​ទីក្រុង​សៀង​ហៃ​” ។​
Liu Yiqian គឺជា​មនុស្ស​ដែល​មាន​បំផុត​ក្នុង​ប្រទេស​ចិន ដោយ​មាន​ទ្រព្យសម្បត្តិ ១ ពាន់​លាន​ដុល្លារ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ២២០ របស់​ទស្សនា​វ​ដ្តី Forbes ហើយ​បុរស​វ័យ ៥០ ឆ្នាំ​រូប​នេះ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ ការប្រមូលផ្តុំ ស្នាដៃ​សិល្បៈ ជាក់ស្តែង កាលពី​ខែ មេសា​កន្លងទៅនេះ លោក​បាន​ចំណាយ​ប្រាក់ ៣៦,៣ លាន​ដុល្លារ ទិញ ពែង​ប៉​សឺ​ឡែន ដែល​មាន​រូប​មាន់ ដែល​ធ្វើ​ការដេញថ្លៃ​ក្នុង​ទីក្រុង ហុងកុង ហើយ​វា​ក៏​ក្លាយជា​ប៉​សឺឡែន​ដែលថ្លៃ​ជាង​គេ​ផងដែរ​ក្នុង​ប្រទេស​ចិន​៕​
Ming (1)

Ming (2)

មតិយោបល់