ព័ត៌មានជាតិ

៤​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​ភ្លៀង​ធ្លាក់​ខ្លាំង​

​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត កំពុង​បាត់​ខ្លួន បន្ទាប់ពី​មាន​ខ្យល់ព្យុះ​មួយ​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​ខ្លាំង​នៅ​តំបន់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ប្រចាំ​តំបន់​។​

​ហេតុការណ៍​បាន​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដោយ​សាកសព​របស់​ស្ត្រី​ត្រូវ​បាន​រកឃើញ​នៅ​ក្បែរ​រថយន្ត​ក្នុង​ទន្លេ​មួយ ហើយ​បើ​តាម​របាយការណ៍​បានឲ្យដឹងថា នៅ​មាន​កូនស្រី​របស់​ស្ត្រី​រងគ្រោះ​ម្នាក់​ទៀត ប៉ុន្តែ​ពេល​នេះ​រក​សព​មិនទាន់​ឃើញ​។ យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មាន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​បាន​ធ្លាក់​ចូល​ក្នុង​ទន្លេ ហើយ​នៅពេលនេះ ក្រុម​ជួយសង្គ្រោះ​កំពុង​តាម​ស្វែងរក​៕

e011c8744bf666cb595dc3f7b0eefa44

មតិយោបល់