ម្ចាស់ជើងឯកប្រដាល់លំដាប់ពិភពលោក Manny Pacquiao បានប្រកាសឲ្យដឹងថា លោកនឹងលក់ភូមិគ្រឹះបីជាន់នៅក្នុងតំបន់ Manila បន្ទាប់ពីមានការរអ៊ូរទាំពីអ្នកជិតខាង ដែលសុទ្ធតែជាអ្នកមានទ្រព្យថា ភ្ញៀវដែលមកលេងភូមិគ្រឹះមួយនេះស្លៀកពាក់មិនល្អ (ស្លៀកពាក់បែបអ្នកក្រ)។
កីឡាករហ្វីលីពីនរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកមិនបានដឹងពីការមិនចូលចិត្តរបស់អ្នកជិតខាងទៅលើការស្លៀកពាក់របស់ភ្ញៀវលោកនោះទេ ហើយបើសិនដូច្នេះមែននោះ លោកសម្រេចចិត្តលក់វាចោលតែម្ដង។
Pacquiao បានទិញភូមិគ្រឹះមួយនោះក្នុងតម្លៃ ៩លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១១ ប៉ុន្តែលោកប្រាប់ទៅកាន់ទីភ្នាក់ងារអចលនទ្រព្យថា លោកចង់បានកម្រិតបន្ថែមពីនេះ ព្រោះថាលោកបានចំណាយប្រាក់មួយចំនួនក្នុងការជួសជុល និងកែលម្អវា៕
មតិយោបល់