ព័ត៌មានជាតិ

នារីម្នាក់រងរបួសធ្ងន់ក្រោយរថយន្តថៃប៉ះម៉ូតូ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: កាលថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០២០ នៅមុខសុធារ៉ាដូរលុយ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃ ប៉ះជាមួយនឹងម៉ូតូបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់។

នារីរងគ្រោះឈ្មោះ អាមី ភេទស្រី អាយុ ២៣ឆ្នាំ ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់