ព្រៃវែង៖ បុរស់វ័យ 50 ឆ្នាំម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងដោយសារតែតូចចិត្តខ្លួនឯងមានជំងឺប្រចាំកាយ គឺជំងឺបេះដូងឧស្សាហ៍ដង្ហក់ជាញឹកញាប់។ហេតុការចងកសំលាប់ខ្លួនខាងលើនេះបានកើតឡើងនៅខាងក្រោយផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិប្រាសាទឃុំប្រាសាទស្រុកកំពង់ត្របែកខេត្តព្រៃវែង។ទាក់ទឹននឹងហេតុការណ៏ខាងលើសមត្ថកិច្ចនគបាលនៃអធិការដ្ឋាននគបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា៖ជនរងគ្រោះដែលបានចងកធ្វើអត្តឃាតខាងលើមានឈ្មោះ ជា ស្ងួន ភេទប្រុសអាយុ 50 ឆ្នាំរស់នៅភូមិឃុំខាងលើនិងមាន
កូនចំនួនពីរនាក់ស្រីទាំងពីរ។ពាក់ពន្ធ័ករណីខាងលើប្រជាពលរដ្ឋដែលមានផ្ទះនៅជាប់ផ្ទះរបស់ជនរងគ្រោះហើយជាអ្នកដែលបានឃើញមុនគេបាននិយាយថា នៅវេលាម៉ោង 5 នឹង 30 នាទីថ្ងៃទី 29 ខែវិច្ឆិកា ឆ្មាំ 2
014 រូបគាត់បានដើរទៅខាងក្រោយផ្ទះពេលនោះរូបគាត់បានឃើញជនរងគ្រោះចងកនឹងក្រម៉ាពណ៌ក្រហមសដោយចងជាប់ទៅនឹងមែកដើមអាកាស្យាដែលមានកម្ពស់ប្រហែលជាជាងពីម៉ែត្រពីដីពេលនោះរូបគាត់បានស្រែកហៅក្រុមគ្រួសារជនរងគ្រោះនឹងញាត្តិជិតខាងមកជួយស្រាយខ្សែរចុះមកក្រោមដើម្បីសង្គ្រោះភ្លាមៗដែរតែមិនអាចសង្គ្រោះបាននោះទេដោយសារតែជ នរងគ្រោះបានដាច់បំពង់ខ្យល់បាត់ទៅហើយ។សមត្ថកិច្ចបានឲ្យដឹងទៀតថាក្រោយទទួលដំណឹងថាមានគេចងកធ្វើអត្តឃាតសមត្ថកិច្ចនគរបាលស្រុកបានចុះដល់កន្លែងកើតហេតុដម្បីធ្វើកោសល់វិច្ច័យក្រោយពីពិនិត្យទៅលើសពជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតមែនហើយមិនតែប៉ុណ្ណោះជនរងគ្រោះមុននឹងចងកសំលាប់ខ្លួនបានសរសេរសំបុត្រនៅក្រដាស់សៀវភៅពីសន្លឹកដោយសរសេរថាៈសូមអ៊ុំពុំ(ឯកឧត្តម កុយ ពុំ )ជួយចិញ្ចឹមកូនបងផង។ចំណែកក្រដាស់មួយសន្លឹកទៀតសរសេរថាបេះដូងរវល់តែហត់ពិបាករស់នៅណាស់ឪពុកលាហើយ លុយពុកនៅខែ 11 នឹងខែ 12 ។ទាំ
ងនេះជាលិខិតបណ្តាំរបស់ជនរងគ្រោះដែលបន្សល់ទុកឲ្យសាច់ញាត្តិនឹងបងប្អូនជិតខាងដែលធ្លាប់តែឃើញមុខគ្នារាល់ថ្ងៃពេលមើលហើយនាំគ្នាស្រក់ទឹកភ្នែកហើយអាណិតអាសូរគ្រប់ៗគ្នា។បងប្អូនប្រជាពលរដ្ឋដែលជាញាតិមិត្តជិតខាងសង្ឃឹមនឹងជឿជាក់ថាឯកឧត្តម កុយ ពុំ នឹងជួយបំពេញបំណងជនរងគ្រោះជាក់ជាមិនខានម្យ៉ាងឯកឧត្តមត្រូវជាបងប្អូនជនរងគ្រោះស្រាប់។ក្រោយពេលកើតហេតុសពត្រូវបានក្រុមគ្រួសារធ្វើបុណតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់