ព័ត៌មានជាតិ

ភ័យព្រួយ​ពី​គ្រោះថ្នាក់​ពលរដ្ឋ​ស្នើរ​សុំ​ផ្លូវ​ឡើង​ទៅ​កាន់​ល្អាង​ភ្នំ​ដែល​ជាទី​គោរព​បូជា​និង​ជា​កន្លែង​កំសាន្ត​

​បន្ទាយមានជ័យ​៖ ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​បញ្ជា​ស​ពី​ការគ្រោះថ្នាក់​នៃ​ការដ្ឋាន​កិន​ថ្ម ទៅ​ទី​គោរពបូជា និង​ជា​កន្លែង​ទេសចរណ៍ នៃ​ល្អាង​កី ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ភ្នំ​ធំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ មានបំណង​ចង់​ថែរក្សា​អបិយ​ជំនឿ​បារមី​ដែល​ធ្លាប់​មាន​តាំងពី​ដូនតា​នៅក្នុង​តំបន់​ភ្នំ​ធំ ក៏​បាន​នាំគ្នា​ស្នើរ​សុំ​អាជ្ញាធរ​អនុញ្ញាត​អោយមាន សង់​អាស្រម និង​ផ្លូវ​សម្រាប់​ធ្វើដំណើរ ។ កន្លែង​ទី​សក្ការៈ ជាច្រើន​នៅ​ជិត​ល្អាង​មួយ​ដែល​គេ​ជឿ​ថា កាន់ ឈ្មោះ ដែល​ល្អាង​នេះ​មាន​ប្រវត្តិ​តាំងពី​បុរាណ​មក​ម្លេះ ។​
​ប្រជាពលរដ្ឋ​ដែល​ទទូច​ស្នើរ​សុំ​បានអោយដឹងថា គុហារ​ព្រះ​ឥិ​ន្ទ​កោ​ស្សី ហៅ​ល្អាង​កី ជា​ល្អាង​មួយ​ដែល​ស្ថិត​នៅលើ​ភ្នំ ភ្នំ​ធំ​ក្នុងស្រុក​មង្គល​បូរី​ដែល​ពលរដ្ឋ​មាន​ជំនឿ និង​ថា​មាន​បារមី​ម្ចាស់​ស្រុក​ថែរក្សា ហើយ​ពួកគាត់​តែង​គោរព​បូរ៌ជា និង​មក​កំសាន្ត​លេង​នៅពេល​ពិធីបុណ្យ​ធំ ៗ សុំ​អោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​កិន​ថ្មរ​ភ្នំ​ធំ ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​មួយ​ខ្សែរ វាង​ពី​ផ្លូវ​ចាស់​ដែល​ជាប់​និង​ការដ្ឋាន​កិន​ថ្ម និង​ស្នើរ​សុំ​អោយ​អាជ្ញាធរ​អនុញ្ញាត​អោយ​មាន​ការបង​កើត​អាស្រម​ស្របច្បាប់ ព្រោះ​បច្ចុប្បន្ន ពួកគាត់​បាន​រួមគ្នា​រៀបចំ និង​កសាង​នូវ​អាស្រម​មួយ​នៅក្បែ​ល្អាង​រួចមកហើយ ។​
​ឆ្លើយតប និង​ការស្នើរ​សុំ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ការដ្ឋាន​កិន​ថ្ម​យីហោ​ណុប ទូច បានអោយដឹងថា ប្រជាពលរដ្ឋ​គួរ​ធ្វើដំណើរ​ឡើង​ភ្នំ​តាម​រយៈផ្លូវ​ខាងជើង​មិនត្រូវ​ឡើង​ភ្នំ​តាមផ្លូវ​ខាងត្បូង​នោះទេ ព្រោះ​ផ្លូវ​នេះ​វា​នៅក្បែរ​និង​ការដ្ឋាន​កិន​ថ្ម ដែល​មាន​ទាំង​រថយន្ត​ដឹក​ថ្ម​ធំៗ និង​មាន​គ្រឿងចក្រ​ផ្សេង ៗ ដំណើរការ គឺ​វា​អាច​ធ្វើអោយ​ពួកគាត់​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ ។ លោក​បន្តថា បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើ​ផ្លូវ​ខាងជើង​អោយ​ស្អាត លោក​នឹង​ចូលរួម​ជួយ​ជា​ថវិការ និង​ប្រេង​សម្រាប់​ចាក់​គ្រឿងចក្រ ផងដែរ ។​
photo-5
photo-1

មតិយោបល់