សភាថៃបានអនុម័តច្បាប់ហាមប្រាម បង្កើតកូនក្នុងគោលដៅពាណិជ្ជកម្ម ដែលហៅថា បង្កើតកូនស៊ីឈ្នួលឱ្យជន បរទេសអ្នកដែលបំពាននឹងត្រូវប្រឈម មុខជាប់ពន្ធនាគារ១០ឆ្នាំ ។
បង្កើតកូនស៊ីឈ្នួល ធ្លាប់ត្រូវបាន សមាគមគ្រូពេទ្យថៃហាមប្រាមកាលពី ឆ្នាំ១៩៩៧ ។ ក្រុមគ្រូពេទ្យបានកំណត់ ច្បាប់ស្ដ្រីដែលមានផ្ទៃពោះចាំបាច់ត្រូវ តែមានទំនាក់ទំនងប្រពៃណីស្វាមី-ភរិយា។ ប៉ុន្ដែវិស័យពាណិជ្ជកម្មបង្កើតកូនស៊ីឈ្នួល រកប្រាក់ចំណូលបានច្រើនបានកើតឡើង គ្រប់ទិសទី ដោយមិនខ្វល់ពីច្បាប់បាន កំណត់ ។
កាលពីខែសីហាកន្លងមក ប្រព័ន្ធផ្សព្វ ផ្សាយនានាជុំវិញពិភពលោកបានផ្សព្វ ផ្សាយពីករណីគូស្នេហ៍ជនជាតិអូស្ដ្រាលី រងការចោទប្រកាន់ ដែលបោះបង់កូន ប្រុសឈ្មោះ Gammy ដោយសារតែកូន ប្រុសនោះមានអាការខុសពីកុមារដទៃ ដែលមានជំងឺម្យ៉ាងហៅថា Down ។ ទាំងនោះហើយ ធ្វើឱ្យស្ដ្រីដែលបង្កើតកូន ស៊ីឈ្នួលនោះ ប្រឈមនឹងផលលំបាកជា ច្រើន ដោយសារតែត្រូវចិញ្ចឹមកូននោះ។
រឿងរ៉ាវកាន់តែបែកធ្លាយខ្លាំងឡើង ក្រោយពេលពាណិជ្ជករជនជាតិជប៉ុនបាន ជួលស្ដ្រីថៃបង្កើតកូនឱ្យជាង១០នាក់ តាមរយៈបញ្ចូលមេជីវិតរបស់ខ្លួនទៅ លើស្ដ្រីដែលបានព្រមព្រៀង ។ ក្រោយ ករណីនេះបានបែកធ្លាយ ក្រុមអ្នកស៊ើប អង្កេតទើបរកឃើញមានករណីបង្កើត កូនស៊ីឈ្នួលជាច្រើននៅទូទាំងប្រទេសថៃ។ អ្នកដែលមានសម្រស់ស្រស់ស្អាតកាន់ តែមានតម្លៃក្នុងការពរពោះស៊ីឈ្នួល ។
បន្ទាប់ពីការពពោះនិងបង្កើតកូន ស៊ីឈ្នួលនៅថៃ ការលក់មេជីវិត កំពុង ក្លាយជាវិស័យឧស្សាហកម្មដែលកំពុង តែកាក់កប អាចធ្វើមានធ្វើបានសម្រាប់ សេវាកម្មកើតស៊ីឈ្នួលនៅក្នុងប្រទេស ថៃ ។
នៅពេលដែលរដ្ឋាភិបាលកំពុងតែ ចាត់វិធានការបោសសម្អាតបណ្ដាញ កើតស៊ីឈ្នួល ប្រព័ន្ធផ្សព្វផ្សាយនានានៅ ក្នុងប្រទេសថៃក៏បានលាតត្រដាងពីសេវា កម្មលក់មេជីវិតផងដែរ ។ កន្លងមកគេ តែងតែចាប់អារម្មណ៍ទៅលើស្ដ្រីដែលចុះ កិច្ចព្រមព្រៀងពពោះបង្កើតកូនស៊ីឈ្នួល ដែលភាគច្រើនស្ដ្រីមកពីតំបន់ជនបទ ក្រីក្រអាចទទួលបានប្រាក់រហូតដល់ទៅ ជិត៥សែនបាត ប្រហាក់ប្រហែល១ម៉ឺន ៥ពាន់ដុល្លារអាមេរិក សម្រាប់ការពរ ពោះបង្កើតកូនម្ដង ។ ប៉ុន្ដែនៅពេលនេះ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃបានបង្វែការចាប់អារម្មណ៍ទៅលើវិស័យលក់មេ ជីវិត កំពុងតែរីករាលដាលពេញនិយម នៅក្នុងទីផ្សារពពោះកើតស៊ីឈ្នួល ។ គូ ស្វាមីភារិយាដែលមិនអាចមានកូន ឬ ប្ដីប្រពន្ធភេទដូចគ្នាចង់មានកូន អាច ជ្រើសរើសមេជីវិតរបស់មនុស្សដែល ខ្លួនពេញចិត្ដជាបវរកញ្ញា ឬបុរសសង្ហា ណាមួយសម្រាប់ដាក់បញ្ចូលក្នុងស្បូន បង្កកំណើតជាមួយស្ដ្រីដែលពពោះស៊ី
ឈ្នួល ។
ទីផ្សារងងឹតក្នុងការលក់មេជីវិតកំពុង តែមានអតិថិជនច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ ដោយភាគច្រើនបានដាក់លក់ នៅតាមបណ្ដាញអ៊ីនធើណេត គេហទំព័រ ទំនាក់ទំនងសង្គម ។ អតិថិជនភាគច្រើន ជាជនជាតិបរទេសបានចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើមេជីវិតមនុស្សដែល មានសម្រស់ស្រស់ស្អាតដូចជាបវរ កញ្ញាដើម្បីបានកូនមកមានសម្រស់ស្រស់ ស្អាតដូចគ្នា ។ អ្នកបង្ហាញម៉ូដបុរស និស្សិត ជាទីពេញនិយមសម្រាប់ការទិញ មេជីវិតពីក្រុមគ្រួសារនៅបរទេស ។
មេជីវិតស្ដ្រីដែលមានសម្រស់ស្រស់ ស្អាតធម្មតាមានតម្លៃពី២-៥ម៉ឺនបាត ។ តារាភាពយន្ដមានតម្លៃប្រមាណ៨ម៉ឺន បាត ចំណែកមេជីវិតរបស់បវរកញ្ញា វិញ មានតម្លៃរហូតដល់១លានបាត ។ ទាំងនោះមានតែគ្រួសារអ្នកនៅបរទេស ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ទើប អាចទិញមេជីវិតពីប្រុសស្អាតស្រីស្អាត សម្រាប់បង្កើតកូនខ្លួនឯង ។
ប៉ុន្ដែសកម្មភាពពពោះបង្កើតកូន ស៊ីឈ្នួលនៅថៃកំពុងតែត្រូវបានរដ្ឋាភិ បាលបោសម្អាតជាទ្រង់ទ្រាយធំ ។ រដ្ឋាភិ បាលយោធា កំពុងតែបង្កើតច្បាប់ថ្មី សម្រាប់ដាក់ទោសដល់អ្នកពពោះក្នុង គោលដៅពាណិជ្ជកម្ម (ពពោះស៊ីឈ្នួល) ត្រូវជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ។
ករណីពាណិជ្ជករជប៉ុនឈ្មោះ Mitsutoki Shigeta អាយុ២៤ឆ្នាំ បានជួលស្ដ្រីថៃព ពោះបង្កើតកូនឱ្យរាប់សិបនាក់កំពុង ប្រឈមនឹងផ្លូវច្បាប់នៅក្នុងប្រទេសថៃ ។ តាមលទ្ធផលស្រាវជ្រាវពាណិជ្ជករជប៉ុន បានជួលស្ដ្រីឱ្យបង្កើតកូនដល់ទៅ២១នាក់ មិនមែន១៦នាក់ដូចព័ត៌មានពេលដំបូង នោះឡើយ ហើយបានបញ្ជូនក្មេងទាំង នោះ៩នាក់ចេញពីប្រទេសថៃរួចហើយ។
ស្ដ្រីដែលពពោះបង្កើតកូនភាគច្រើន នៅប្រទេសថៃ ប៉ុន្ដែមេជីវិតវិញ មាន សញ្ជាតិផ្សេងៗគ្នាតាំងពីស្វីស អេស្ប៉ាញ អូស្ដ្រាលី អ៊ីស្រាអែល អាមេរិក ដើម្បី បង្កាត់ឱ្យកូនមានរូបសម្បត្ដិស្រស់ស្អាត ៕
មតិយោបល់