មនុស្ស ៤នាក់ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងការផ្ទុះអណ្ដូងរ៉ែនៅតំបន់សូម៉ា ប្រទេសតួកគី កាលពីសប្ដាហ៍មុន ដោយបានសម្លាប់កម្មករអណ្ដូងរ៉ែ ៣០១នាក់។
មនុស្ស ៤នាក់ត្រូវបានចាប់ខ្លួននោះ រួមមាននាយកប្រតិបត្តិអណ្ដូងរ៉ែសូមា លោក Akin Celik ប្រធានវិស្វករលោក Yalcin Erdogan និង Ertan Ersoy និងប្រធានសន្ដិសុខ Yasin Kurnaz ត្រូវបាននាំយកទៅឃុំខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
យោងតាមរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មានមនុស្ស ២៥នាក់ផ្សេងទៀតត្រូវបាននាំយកទៅសួរនាំ ដើម្បីទទួលបានព័ត៌មានលម្អិត។
ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនត្រូវបានធ្វើឡើងចាប់ពីថ្ងៃអង្គារ ហើយបានបញ្ចប់វិញនៅសៅរ៍កន្លងទៅនេះ ហើយអាជ្ញាធរបានជឿថា ចំនួនកម្មករដែលស្លាប់បានកើនឡើងបន្ថែមទៀត។ ការស៊ើបអង្កេតទៅលើគ្រោះមហន្តរាយធម្មជាតិនេះ កំពុងតែធ្វើឡើងជាបន្តបន្ទាប់៕
មតិយោបល់