ព័ត៌មានជាតិ

អ៊ុយ​ក្រែន​ចោទប្រកាន់​រុស្ស៊ី​បញ្ចូន​រថយន្ត​១០៦​គ្រឿង​ចូល​ទៅ​ភាគ​ខាងកើត​ដោយ​ខុសច្បាប់​

​មន្ត្រីជាន់ខ្ពស់​អ៊ុយ​ក្រែន​បានប្រកាសថា រថយន្ត​ដឹង​ទំនិញ​រហូតដល់​ទៅ​១០៦​គ្រឿង​បាន​ចូល​ទៅ​កាន់​តំបន់​ភាគ​ខាងកើត​ប្រទេស​នេះ​ដោយ​គ្មាន​លិខិត​អនុញ្ញាត្តិ​។ ជាថ្មី​ម្តងទៀត​រដ្ឋាភិបាល​ទីក្រុង​គី​វ​បាន​ចោទប្រកាន់​រុស្ស៊ី​ប្រើប្រាស់​រថយន្ត​ដឹង​ទំនិញ​សម្រាប់​បញ្ចូន​សព្វាវុធ​ទៅ​ជួយ​ដល់​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​
​នេះ​ជា​លើក​ទី​៨​ហើយ​ដែល​រុស្ស៊ី​បញ្ចូន​រថយន្ត​ដឹងទំនិញ​ទៅកាន់​ភាគ​ខាងកើត​អ៊ុយ​ក្រេ​ន​គិត​ចាប់​តាំ​ពី​ពាក់កណ្តាល​ខែ​សីហា​មក​។ សារព័ត៌មាន​រុស្ស៊ី RIA Rnovosti បាន​ដកស្រង​សម្តី​រដ្ឋមន្ត្រី​ទទួលបន្ទុក​គ្រោះអាសន្ន រុស្ស៊ី​បានឲ្យដឹងថា ការ​បញ្ចូន​ស្បៀងអាហា​៧​លើក​កន្លងមក​មាន ស្បៀងអាហា​ប្រមាណ​៩៥០០​តោន មាន​ថ្នាំសង្កូវ ឧប្បក​របរិ​ក្ខា​ពេទ្យ​។​
​នៅក្នុង​ព្រិត្តិការមួ​យ​ពាក់ព័ន្ធ​នោះ​ដែរ អគ្គលេខាធិការ​អង្គការ​ណា​តូ បាន​ថ្លែង​ចេញពី​ប្រទេស​លី​ទុយ​អា​នី ថា អង្គការ ណា​តូ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា រុស្ស៊ី​នៅតែ​បន្ត​បញ្ជូន​កម្លាំង​ទ័ព និង​គ្រឿង​សព្វាវុធ​ធំៗ ចូល​ទៅក្នុង​ទឹកដី​អ៊ុ​យក្រែន ក្នុង​តំបន់​ដែល​កាន់កាប់ ដោយ​ពួក​ឧទ្ទាម​បំបែក​ទឹកដី​។ ទង្វើរ​នេះ វា​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង សំដី​របស់​លោក​ប្រធានាធិបតី​ពូ​ទីន ដែល​អះអាង​ថា​ចង់​ឃើញ​សន្តិភាព​នៅ​អ៊ុ​យក្រែន​។​

​លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ ណា​តូ បាន​បរិហារ​ដោយ​ចំៗ អំពី​មហិច្ឆិតា​របស់​រុស្ស៊ី​។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល ណា​តូ បង្ហាញ​ជា​សាធារណៈ អំពី សកម្មភាព​រំលោភ​បំពាន ទៅលើ​អធិបតេយ្យភាព​របស់​អ៊ុ​យក្រែន ដោយ​បាន​បញ្ជូន​ទ័ព និង​គ្រឿង​សព្វាវុធ​យ៉ាង​សន្ធឹកសន្ធាប់ ទៅ​ជួយ​ពួក​ឧទ្ទាម នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។

​អគ្គលេខាធិការ​អង្គការ ណា​តូ បាន​ថ្លែងថា ភ្នាក់ងារ ណា​តូ​បាន​ឃើញ​នូវ​សកម្មភាព បង្កើន​ការ​រាយ​កម្លាំង​ទ័ព នៅតាម​តំបន់​ដែល តាម​ធម្មតា​ត្រូវ​ដាក់អាវុធ​ឈប់​បាញ់ ដោយ​យោង​ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្គ៍​។ ក្នុងនោះ លោក​បាន​សង្កត់ធ្ងន់ថា រុស្ស៊ី​កំពុងតែ​បញ្ជូន​បន្ថែម នូវ​កង​ទាហាន សម្ភា​រៈសិក​ធំៗ ដូចជា​រថក្រោះ កាំភ្លើង​ធំ និង​កាំភ្លើង​កម្ទេច​យន្តហោះ​ជាដើម​។ លោក​បន្ថែម​ទៀត​ថា នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​។ រុស្ស៊ី​កំពុងតែ បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ទីក្រុង​មីន​ស្គ៍ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃ ៥ កញ្ញា​កន្លងទៅ​៕
2014-12-02_153947

មតិយោបល់