ព្រះសីហនុៈ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post News ថា មានករណីមន្ត្រីយោធាម្នាក់ តូចចិត្តនឹងខ្លួនដែលមានជំងឺសរសៃប្រសាទប្រចាំកាយ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសពមន្ត្រីយោធាខាងលើ ដល់កន្លែងកើតហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់