កំពង់ស្ពឺ ៖ បញ្ឈប់ការរើសអើង គ្មានអ្នកចម្លងមេរោគថ្មី និងគ្មានអ្នកស្លាប់ ដោយសារជម្ងឺអេដស៍ ត្រូវ បាន លើក យកមកធ្វើជាប្រធានបទ ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីអប់រំប្រជាពលរដ្ឋឈប់ការរើសអើង អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកវេជ្ជបណ្ឌិត ហួន ធីន ប្រធានកម្មវិធីអេដស៍ នៃមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ មាន បាននិយាយថា ការប្រារព្វទិវាពិភពលោកប្រយុទ្ធប្រឆាំងជម្ងឺអេដស៍នាថ្ងៃនេះ មានគោលបំណងសំខាន់ ក្នុងការផ្សព្វផ្សាយ អប់រំអំពីជំងឺអេដស៍ និងការបង្ហាញនូវការតាំងចិត្ត និងប្តេជា្ញចិត្ត នៃប្រជាជាតិទាំងមូល ក្នុងពិភពលោក ក្នុងការចូលរួមយុទ្ធនាការ ទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍ មេរោគអេដស៍ ។ លោកបន្តថា ជម្ងឺអេដស៍បានបណ្តាលឲ្យប៉ះពាល់ដល់ បុក្គលគ្រួសារ សហគមន៍ សង្គមជាតិ និងពិភពលោកទាំងមូលដូចជា ប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេស ការបាត់បង់នូវធនធានមនុស្ស និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសា ព្រមទាំងសង្គមផងដែរ ។ លោកបន្តថា ទាក់ទងទៅ និងរចនាសម្ព័ន្ធ ការពិនិត្យ និងព្យាបាល ខេត្ត មណ្ឌល ធ្វើតេស្តឈាម និងរក្សាការសម្ងាត់ ព្យាបាលជំងឺឱកាសនិយម និងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ សេវាកាត់បន្ថយការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន ហើតក្នុងឆ្នាំ ២០១៤ នៅក្នុងខេត្តកំពង់ស្ពឺ រកឃើញអ្នកផ្ទុកមេរោគអេដស៍ ចំនួន ២៦២២ នាក់ ក្នុងនោះករណីរកឃើញអ្នកចល្លងមេរោគថ្មីចំនួន ៤៣ នាក់ ។
លោកស្រី ឡុង ហ៊ុន អភិបាលរង ស្រុកគងពិសីថ្លែងថា ៖ ទិវាប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ លើកទី ២២នេះ គឺ ក្នុងគោលបំណងបង្កើត ការចូលរួមឆ្លើយតប ទូលំទូលាយ និងពហុវិស័យ នៃការរីករាលដាលមេរោគអេដស៍ បង្កើនការអប់រំ ធ្វើយ៉ាងណាដើម្បីសម្រេចបានគោលដៅសូន្យ-បី គ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការស្លាប់ និងគ្មានការរើសអើង ជាពិសេសការចូលរូម របស់យុវជន ក្នុងការពង្រីកសីលធម៌សង្គម ការយល់ដឹងនូវសុខភាពបន្តពូជ និងសកម្មភាពផ្លូវភេទ ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងមេរោគអេដស៍ថ្មី ជាជនបង្គោល ក្នុងការជួយអប់រំមិត្តភក្តិ នៅក្នុងសាលា និងក្រៅសាលា ។ លោកស្រីបន្តទៀតថា ដើម្បីទប់ស្កាត់ និងបង្ការកុំឲ្យមានជំងឺអេដស៍ឆ្លង និងកើតថ្មី យើងម្នាក់ៗ មិនត្រូវទៅរកសេវាខាងក្រៅជាដាច់ខាត និងបើទៅរកសេវាខាងក្រៅ ត្រូវប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ ១០០% នេះគឺជាវិធានការទប់ទល់ និងមេរោគអេដស៍ដ៍មានប្រសិទ្ធិភាព ។
លោកស្រីអភិបាលរងស្រុក បានធ្វើការអំពាវនាវ គ្រប់ស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ ស្ថាប័នឯកជន ព្រះសង្ឍ និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមចាប់ដៃគ្នា ជាកម្លាំងចលករមួយ ទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ ចូលរួមគាំទ្រការថែទាំ និព្យាបាលអ្នកផ្ទុកមេរោគអេដស៍ និងគាំទ្រជនងាយរងគ្រោះ ដូចជាកុមារកំព្រា ស្ត្រីរងគ្រោះ ព្រមទាំងចូលរួមលុបបំបាត់ ការរើសអើងក្នុងសហគមន៍ ចំពោះអ្នកផ្ទុកមេរោគអេដស៍ទាំងនោះរួម ទាំងស្ត្រីបម្រើសេវាកម្សាន្ត ក្រុមបុរសស្រឡាញ់បុរស និងអ្នករងគ្រោះដោយថ្នាំញៀន ឈានឆ្ពោះការកាត់បន្ថយពាក់កណ្តាល អត្រាប្រេវាឡង់ អ្នកផ្ទុកមេរោគអេដដ៍ លប់បំបាត់ការឆ្លងពីម្តាយទៅកូននៅ ឆ្នាំ២០១៥ ឈានទៅ ស៍ និងទិសដៅឆ្នាំ ២០២០ គ្មានការចម្លងមេរោគអេដស៍ថ្មី សម្រេចគោលដៅសហស្សវត្យ ។
យោងតាមគោលនយោបាយអទិភាព របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ត្រូវបន្ដជម្រុញការអនុវត្ដកម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងគ្រប់ប្រភេទ ដោយការពង្រឹងវិធានការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងការទទួលយកសេវាថែទាំ និងព្យាបាលចំពោះអ្នកបម្រើការនៅកន្លែងកំសាន្ដនានា ការបង្កើនមណ្ឌលផ្ដល់ប្រឹក្សា និងធ្វើតេស្ដឈាមសម្ងាត់ដោយស្ម័គ្រចិត្ដ និងស្របច្បាប់ ពង្រីកបណ្ដាញថែទាំ និងព្យាបាលអ្នកជំងឺអេដស៍ អ្នកផ្ទុកមេរោគអេដស៍ រហូតដល់តាមខ្នងផ្ទះ ។ ក្នុងនោះត្រូការបន្ដពង្រឹងកិច្ចសហការរវាង សុខាភិបាលសាធារណៈ និងផ្នែកឯកជន ក្នុងការប្រយុទ្ធប្រឆាំង ការលើកកម្ពស់សមត្ថភាពបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្ដភូមិ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺផងដែរ ។
សូមបញ្ជាក់ថា ទិវាប្រយុទ្ធប្រឆាំងជំងឺអេដស៍លើទី២២ ថ្ងៃទី០១ ខែ ធ្នូ ឆ្នាំ២០១៤ ធ្វើឡើងនៅសាលាស្រុកគងពិសី មានការចូលរួមពី លោកស្រី ឡុង ហ៊ុន អភិបាលរងស្រុក លោកវេជ្ជបណ្ឌិត ហួន ធីន ប្រធានកម្មវិធីអេដស៍ នៃមន្ទីរសុខាភិបាល ខេត្តកំពុងស្ពឺ លោក ឡេង មុនី ប្រធានគ្រប់គ្រងគម្រោងអង្គការសមាគមន៏វេជ្ជបណ្ឌិត នៃអាស៊ីកម្ពុជា AMDA តំណាងសមាគមន៍ចំរើនជាតិ NAPA ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត ៕
មតិយោបល់