ព័ត៌មានជាតិ

សកម្មភាព​ចុះ​ជួយ​ច្រូត​កាត់​​ប្រមូល​ផល​ស្រូវវស្សា​ប្រជាកសិករ​ភូមិ​អំពេ​ង ឃុំ​អង្កោល​

​ ​ខេត្ត​កែប​៖​នា​ព្រឹក​ថ្ងៃទី​០៣ វិច្ឆិកា​ឆ្នាំ​២០១៤ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត រួម​ជាមួយ​ឯកឧត្តម​លោកជុំទាវ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចំនួន​៥០០ នាក់ បាន​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល ស្រូវវស្សា​នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ។​
​ ​លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ធ្វើ​របាយការណ៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ នៅ​ខេត្ត​កែប​កំពស់​ទឹកភ្លៀង​នា​រដូវវស្សា​២០១៤ កន្លង​មក​ភ្លៀង​ធ្នក់​តិច និង​យឺតយ៉ាវ ជាង​ឆ្នាំ​មុន ទើបតែ​ចុងឆ្នាំ​នេះ ភ្លៀង​ធ្លាក់​មក​គ្រប់គ្រាន់​។ ស្រូវ​ដើមរដូវ​ឆ្នាំ​នេះ​ប្រជាកសិករ​យើង​អនុវត្ត​បាន​៣៣៦​ហ​.​ត តិច​ជាង​ឆ្នាំ​មុន​១១៤​ហ​.​ត ។ ស្រូវវស្សា​កើន​ជាង​ឆ្នាំ​០១៣ ៥៣​ហ​.​ត សរុប​ទាំង​ស្រូវ​ដើមរដូវ និង​ស្រូវវស្សា​ចំនួន ៣៤៦៩​ហ​.​ត ។ រីឯ​ទិនផល ស្រូវ​ឆ្នាំនេះ​ទទួលបាន​៣,២៥​តោន​/​ហ​.​ត ។ លោក​ប្រធាន មន្ទី​បន្ថែមថា ពូជស្រូវ​ដែល​មន្ទីរ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​កសិករ​យើង គឺ​ពូជស្រូវ​សែន​ពិដោរ ពូជស្រូវ​ផ្កា​រំដេង និង​ពូជស្រូវ ផ្កា​រំដួល ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់​និង​ធន់​នឹង​អាកាសធាតុ ទឹក ដី​ផង​ដែរ ។ ចំពោះ​ដំណាំ​រួមផ្សំ​វិញ បាន​ជា​កសិករ​យើង​បាន​នឹង​កំពុង​ដាំ​មាន ដំណាំ​បន្លែ ល្ពៅ ប្រ​សក់ ឱ​ឡឹ​ក សណ្តែក​… ក្រោយពេល​ដែល​ប្រមូល​ផល​ស្រូវ​រួច ។ ជាក់ស្តែង​សកម្ម ភាព​ច្រូតកាត់ ប្រមូល​ផល​ស្រូវ ប្រជាកសិករ​លើ​ផ្ទៃដី​ទំហំ ៥​ហ​.​ត ដែល​មាន​ម្ចាស់​ស្រូវ​៥​គ្រួសារ សុទ្ធសឹងតែ​គ្រួសារ​ខ្វះ​កំលាំង​ពលកម្ម​។​
​ ​ក្នុងឱកាស​នោះ ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​ធ្វើការ​សំណេះសំណាល​ដោយ​លើកឡើងថា សកម្មភាព​ចុះ​ជួយ ច្រូតកាត់​ប្រមូល​ផល​ស្រូវ គឺ​មន្ទីរ​កសិកម្ម​ក្រោម​ការចង្អុលបង្ហាញ​របស់​ខេត្ត គឹ​បាន​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំំ​និង​ប្តូរ​ទីតាំង​ទៅតាម ភូមិ​នីមួយៗ ព្រមទាំង​ជ្រើស​រើ​គ្រួសារ​ដែល​ខ្វះ​កំលាំង​ពលកម្ម​ក្នុង​ពេល​ប្រមូល​ផល​។ ការចុះជាប់​ជាមួយ​កសិករ​យើង​នៅ​ពេល​នេះ គឺ​ចង់​ផ្សាភ្ជាប់​ដឹង​សុខទុក្ខ ការលំបាក បញ្ហា​ប្រឈម នៅ​មូលដ្ឋាន​ជនបទ និង​ពម​នាំ​ការសាកសួ​រសុខ​ទុក​ផ្តាំផ្ញើ ពី​សម្តេច​ប្រមុខ​ដឹកនាំ​ទាំង​៣ សម្តេច​ជា ស៊ីម សម្តេច ហេង សំរិន សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច​ទាំង​បី​តែងតែ​យក ចិត្ត​ទុកដាក់ គិតគូ​ដល់​ស្ថានភាព​រស់នៅ​របស់​ប្រជាកសិករ ដូចជា​ផ្នែក​ធារាសាស្ត្រ ទំនប់​ទឹក​ស្រោចស្រព ផ្លូវ ស្ពាន លូ នៅ តាម​ជនបទ ឯកឧត្ត​អភិបាលសង្ក​ត់​ធ្ន​ន់ថា បញ្ហា​ការបង្កើន​សេដ្ឋកិច្ច​គ្រួសារ្ ក៏​ត្រូវ​យកចិត្តទុកដាក់​បំផុត ពី​បញ្ហា​បច្ចេក​ទេ​ល ទាំង​ការ​ភ្ជួរ​រាស់ ដក​ស្រូងស្រូវ ដាំ​ដំណាំ​រួមផ្សំ ដោយ​មាន​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​អប់រំ​ផ្សព្វផ្សាយ​តាមរយៈ វគ្គ​បណ្តុះបណ្តាល តាម​សហគមន៍ ភូមិ ឃុំ សង្កាត់ ។ ក្រោយ​ពី​ការប្រមូល​ផល​រួច​សូម​បងប្អូន ប្រជា​កសិករ​យើង បង្កើន​ការដាំដុះ​បន្លែ បង្ការ និង ចិញ្ចឹមសត្វ​តាម​គ្រួសារ លើកស្ទួយ​ជីវភាព​រស់នៅ​តាម​គ្រួសារ សល់​ពី​ហូប​គឺ​យើង​មាន​ទីផ្សារ​លក់​ចេញ​សម្រាប់​ផ្គត់ផ្គង់​តាម តំបន់​ទេសចរណ៍​ទៀតផង​។​

2014-12-04_100624

មតិយោបល់