ព័ត៌មានជាតិ

Arsene Wenger នឹង​លើក​ពាន​លី​ក​ក្នុងស្រុក​ក្នុង​រយៈពេល ៣ ឆ្នាំក្រោយ​

​លោក Arsene Wenger បានបង្ហាញ​សុទិដ្ឋិនិយម​ថា នឹង​ដណ្តើម​ពានរង្វាន់ Premier League មកវិញ ក្នុង​រយៈពេល ៣ ឆ្នាំក្រោយ​។​
​អ្នក​យុទ្ធសាស្ត្រ​ទីលាន សញ្ជាតិ​បារាំង​រូបនេះ កំពុង​រង​នូវ​សម្ពោធ​យ៉ាងធ្ងន់ធ្ងរ​នៅ​រដូវ​កាល​នេះ ដោយ​ការចាប់ផ្តើម ដោយ​មាន​ភាពរអាក់រអួល ។​
​ការចាប់ផ្តើម​នៅ​លេង​នៅ​រដូវ​កាល​នេះ​ក្លិប​កាំភ្លើង​ធំ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង និង​អំពាវនាវ​ឲ្យ​ក្លិប​ដក Arsene Wenger ផងដែរ ។
​លោក Arsene Wenger បាន​ឆ្លើយ​ប្រាប់​អ្នក​សា​ព័ត៌មាន​ថា “​បើទោះបី​រដូវ​កាល​នេះ យើង​ធ្វើ​មិនបាន​ល្អ ដោយ​មាន​ក្រុម​ជើង​ខ្លាំង​តោ​ខៀវ កំពុង​នាំមុខ ដណ្តើម​តំណែង​ជើងឯក តែ​យើង​នឹង​ធ្វើ​វា​ឲ្យបាន​ល្អ ចាប់តាំងពី​រដូវ​កាល​នេះ និង ៣ ឆ្នាំក្រោយ​យើង​នឹង​លើក​ពាន ក្នុង​លី​ក​អង់គ្លេស​តែម្តង​” ។​

Arsene Wenger

មតិយោបល់