បើគិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៤ ចំនួនជនភៀសខ្លួន របស់ស៊ីរី ចូលមកជ្រកកោន បណ្តោះអាសន្ន នៅក្នុងប្រទេសតួកគីនោះ បានកើនឡើងដល់ ១,៦២លាននាក់ហើយ ដោយកន្លងមក រដ្ឋាភិបាលតួកគី បានចំណាយ ថវិការហូតដល់ ៥ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ដើម្បីរៀបចំ និងផ្លាស់ទីលំនៅ សម្រាប់ជនភៀសខ្លួនទាំងនោះ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃពុធ ទី០៣ ខែធ្នូ នេះថា ជនភៀសខ្លួនស៊ីរី ទាំងអស់ បានស្នាក់នៅ តាមបណ្តោយព្រំដែនតួកគី ជាមួយនឹងស៊ីរី ហើយខ្លះទៀត ត្រូវបានបញ្ជូនមកជំរុំជនភៀសខ្លួននៅរដ្ឋធានី អង់ការ៉ា ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រង ។ រហូតមកដល់បច្ចុប្បន្នសង្គ្រាមក្នុងប្រទេសស៊ីរី នៅមិនទាន់មានភាពស្រាក ស្រាន្តនោះទេ ចាប់តាំងពីការផ្ទុះឡើង នូវក្រុមប្រឆាំងរដ្ឋាភិបាល កាលពីខែមីនា ឆ្នាំ ២០១១មក ។
គួរបញ្ជាក់ថា ប្រទេសជិតខាងស៊ីរី ដែលទទួលយកជនភៀសខ្លួនកន្លងមក មានដូចជា អ៊ីរ៉ាក់ ហ្សកដានី លីបង់ និង តួក គី ហើយក្នុងនោះតួកគី បានទទួលជនភៀសស៊ីរីខ្លួនច្រើនជាងគេ ៕
ទស្សនាឃ្លិបវិដេអូដូចខាងក្រោមនេះ៖
មតិយោបល់