ព័ត៌មានជាតិ

ឆបោកម៉ូតូរត់គេខខ្លួនបាន២យប់ ម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានក្រុមគ្រួសារជនរងគ្រោះឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ពាក់ព័ន្ធករណីឆបោកម៉ូតូ ហើយគេចខ្លួនបាន២យប់។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីម៉ោង១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅមុខហាងកាហ្វេមួយកន្លែង ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ុម សុខរិន ហៅង៉ុក អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃរំដួក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកបក្ខពួកគេចខ្លួនមានឈ្មោះ ឆក អាយុប្រហាក់ប្រហែលគ្នា។ ម្ចាស់ម៉ូតូឈ្មោះ ហ៊ាង ប៉ែត អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីម្ចាស់ម៉ូតូបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៦ តុលា ២០១៦ មុនកើតហេតុខ្លួនបានចេញពីផ្ទះទៅរត់ម៉ូតូឌុបដោយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ឡើងតែម២០១១ ពាក់ស្លាកលេខភ្នំពេញ1AZ-5804 ខណ:កំពុងអង្គុយចាំម៉ូយនៅមុខក្លិបអាវឺឡូន ស្រាប់តែឃើញជនសង្ស័យ២នាក់ ហៅដឹក ក្នុងចំណោម២នាក់នោះ ខ្លួនបានស្គាល់ជនសង្ស័យម្នាក់ដែរ ដោយជនសង្ស័យឲ្យដឹកទៅផ្លូវម៉ៃដា។

ប្រភពដដែលបានប្រាប់ទៀតថា ពេលទៅដល់គោលដៅមួយសន្ទុះជនសង្ស័យទាំង២នាក់បានឲ្យដឹកទៅផ្ទះសំណាក់យីហោរ “លីយ៉ុង” ពេលនោះជនសង្ស័យដែលជាមិត្តភក្តិបានឡើងទៅជាន់ទី១ ជួលបន្ទប់ស្នាក់នៅ ដោយខ្លួននិងជនសង្ស័យម្នាក់ទៀតនៅអង្គុយចាំលើម៉ូតូខាងក្រោម ពេលចាំយូរពេកជនសង្ស័យដែលនៅខាងក្រោមជាមួយខ្លួននោះបានប្រាប់ថា បើគាត់ប្រញាប់ឡើងទៅយកលុយពីជនសង្ស័យខាងលើទៅ (ថ្លៃដឹក) ពេលនោះម្ចាស់ម៉ូតូបានឡើងទៅតាមគោលបំណងយកលុយថ្លៃម៉ូតូឌុប ខណ:ដែលឡើងទៅលើចុះមកវិញ បាត់ជនសង្ស័យម្នាក់ទៀត និងម៉ូតូរបស់ខ្លួនបាត់។ ពេលនោះខ្លួនបានឡើងទៅជួបជនសង្ស័យវិញ ពេលនោះជនសង្ស័យបានប្រាប់ថា មិនបាច់ភ័យទេ បន្តិចទៀតមកវិញហើយប៉ុន្តែចាំបាត់ៗមិនឃើញមកវិញ ហើយពេលនោះជនសង្ស័យបានគេចខ្លួនបាត់ទៀតរហូតដល់ថ្ងៃខាងលើបានជួបក៏ នឹងធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានឃុបខិតគ្នាឆបោកម៉ូតូជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-10-08_16-05-47

photo_2016-10-08_16-05-49

មតិយោបល់