ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សា​ពួន មីដាដា ស្នើរ​ឲ្យ លោក សមរង្ស៊ី ដោះ​ក្រឡា​អុក និង​ជួយ​ចាប់​ឆ្កែ​ឆ្មា​ចងអោយ​វា​ស៊ី​ចំណី​ផង កុំឲ្យ​ស្រែក​ព្រុ​ស​

​ភ្នំពេញ​៖ បញ្ហា​អ្នកគាំទ្រ បក្សប្រឆាំង និង​បក្ស​កាន់​អំណាច​សព្វថ្ងៃ កំពុង​តែ​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅគគុក​ដូច​ចង្កៀង​ឆេះ​រឹមៗ យក​ប្រេង​ទៅ​ស្រោច បង្កើតបានជា អណ្តាតភ្លើង ឆេះ​ខុសពី​ធម្មតា ។ បើ​ទោះ​បី​ជា​រឿង​គាំទ្រ និង​កាន់ជើង ជា​រឿង​ដែល​គេ​គិតថា ជា​បញ្ហា​ធម្មតា​ទៅហើយនោះ ថ្មីៗ​នេះ​ស្រាប់តែ​មាន​អណ្តាតភ្លើង​សារ​ជា​ថ្មី​ទៀត ដែល​ដុត​កម្លោច​ចិត្ត​តារាចម្រៀង សា​ពួន មីដាដា រហូតដល់​ថ្នាក់​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា “​សូម​អោយ​ឯ​ឧត្តម​សម រង្ស៊ី ដោះ​ក្រឡា​អុក​នេះ​សិន ។ ប្រហែល​ជា​ដោះ​មិន​រួច​ទេ មើលទៅ​ព្រោះ​ជំហាន​ណា​ក៏​ស្លាប់​ដែរ ។ ចាំ​ខ្ញុំ​បង្រៀន​តែ​សូម​ឯកឧត្តម ចាប់​ឆ្កែ​ឆ្មា​ចង​និង​អោយ​ពួក​វា​ស៊ី​ចំណី​ផង កុំអោយ​ស្រែក​ព្រុស អានា​ថា​តាម​ចិញ្ចើមថ្នល់​ចឹង មិន​សម​ទេ​អាណិត​គ្នា​ផង ។ ឯកឧត្តម​ប្រធាន​និង​អនុប្រធាន​កុំ​សំងំសុខ​តែឯង ។​”

​បញ្ហា​ដល់​ថ្នាក់​សរសេរ​បែប​នេះ លើ​បណ្តាញ​សង្គម ធ្វើឲ្យ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ខឹងច្រលោត​នោះ​ដោយសារតែ តារា​ចម្រៀង​នេះ​ធ្លាប់​សរសេរថា “​ថៅកែ​អ្នកដឹកនាំ​រៀង​តួរង​តួឯក ខំ​សម្តែង ដើម្បី​ទាក់ទាញ​មនុស្ស​មក​មើល​គាំទ្រ ប៉ុន្តែ​ទាក់​បាន​តែ​មនុស្ស​ល្ងង់ មនុស្ស​ច្រណែន និង​ឆ្កែ ឆ្មា​ប៉ុណ្ណោះ ។​ឥឡូវ​ពពួក​មនុស្ស​ទាំងនោះ ខូចចិត្តខូចថ្លើម បាក់​ទឹកចិត្ត អស់ជំនឿ បែគបាក់​ប្តី​ប្រពន្ធ រីឯ​ឆ្កែ​ឆ្មា អនាថា​តាម​ចិញ្ចើមថ្នល់​។ ហ៊ឺ !​គួរ​ឲ្យ​អនិច្ចារ​ណាស់ សូម្បី​ឥឡូវ ម្ចាស់​បិទ​របង​ចូល​ដេក យ៉ាង​ស្ងាត់ស្ងៀម ទុក​ឲ្យ​ឆ្កែ​ឆ្កា ស្រែក​ព្រុស​តាម​ចិញ្ចើមថ្នល់ រក​តែ​មនុស្ស​ដេក​ពួក​មិនបាន គូ​សង្វែក​ណាស់​” ។ ឃា្ល​នេះដែរ ត្រូវបាន​គេ​អូស​ប្រទាក់​ទៅ​នឹង​និន្នាការ​នយោបាយ ធ្វើឲ្យ​ផ្អើល​ដល់​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ជាពិសេស ជះ​កំហឹង​ដល់​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​សព្វថ្ងៃ ។​

​សំណេរ​ខាងលើ ក៏​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រិះគន់​តារា​ចម្រៀង​រូប​នេះ​យ៉ាង​ចាស់ដៃ និង​ប្រកាស​ឈប់​ស្តាប់​បទ សា​ពួន មីដាដា ថែមទៀត​ផង ។ ក្រៅពីនេះ ក៏​ត្រូវបាន​គេ​យល់ឃើញថា សា​ពួន មីដាដា កំពុងតែ​បង្រៀន សម រង្ស៊ី ឲ្យ​យល់​ពី​អ្វី​ការដឹកនាំ​ប្រទេស និង​ធ្វើ​នយោបាយ ខណៈ​ដែល​បង្ហាញ​អុក​មួយ​ក្រឡា​នេះ ៕
10850065_1529247883998132_1538712480856644254_n
2014-12-07_084918
2014-12-07_084935

មតិយោបល់