តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសប្រមូលរថយន្តប្រមាណ ៣លានគ្រឿង នៅក្នុងសហរដ្ឋអាមេរិក ដោយសារបញ្ហាពោងសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុនជប៉ុនតាកាតា ហើយបញ្ហាពោងសុវត្ថិភាពនេះបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានមកពីការផ្គត់ផ្គង់ពោងសុវត្ថិភាព។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានរាយការណ៍ឱ្យដឹងផងដែរ ក្រុមហ៊ុនជប៉ុនមួយនេះ ក៏នឹងប្រមូលរថយន្តប្រមាណ ១៣៥.០០០គ្រឿង នៅក្នុងប្រទេសជប៉ុន ដោយសារបញ្ហាពោងសុវត្ថិភាព បែកផ្ទុះបង្កគ្រោះថ្នាក់ ពេលកំពុងបញ្ជាយានយន្ត។
យ៉ាងណាក៏ដោយ Honda ក៏មិនទាន់ដឹងអំពីមូលហេតុ ពិតប្រាកដយ៉ាងណានោះទេ ប៉ុន្តែការប្រមូលយានជំនិះទាំងមកវិញ គ្រាន់តែជាវិធានការបង្ការតែប៉ុណ្ណោះ៕
ព័ត៌មានជាតិ
មតិយោបល់