ក្រុងយៀនអាន នៅខេត្តសានស៊ី ប្រទេសចិន បានសម្រេចឈូសភ្នំដល់ទៅ៣៣ភ្នុំជាប់គ្នាយកទីធ្លាពង្រីកក្រុង។
របាយការណ៍ បានបញ្ជាក់ថា អាជ្ញាធរក្រុងយៀនអាន ខេត្តសានស៊ី ចាប់ផ្តើមដំណើរការគម្រោងការអភិវឌ្ឍរយៈពេល១០ឆ្នាំ ក្នុងយុទ្ធសាស្ត្រពង្រីកទីក្រុង ដើម្បីស្រូបយកកំណើនសេដ្ឋកិច្ច និងតម្រូវការរបស់ពលរដ្ឋ ប៉ុន្តែដោយសារតែស្ថានភាពភូមិសាស្ត្រមិនអំណោយផលល្អ មានលក្ខណៈខ្ពស់-ទាប និងមានភ្នំច្រើន តម្រូវឱ្យអាជ្ញាធរត្រូវដំណើរការរំលាយភ្នំ រួមទាំងទីទួលខ្ពស់ប្រហែល៣៣កន្លែង ដោយធ្វើការឈូសឆាយឱ្យក្លាយជាផ្ទៃរាបស្មើ និងមានបង្កើតជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់និងប្រព័ន្ធលូផងដែរ ។
ភូមិសាស្ត្ររបស់ ខេត្តសានស៊ី មានលក្ខណៈខុសប្លែកគ្នាតាំងពីភាគខាងជើងទៅត្បូងមានចំនួន៣ប្រភេទ ដោយនៅភាគខាងជើងជាតំបន់ខ្ពង់រាបដីក្រហមខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ប្រហែលពី៤៥% នៃផ្ទៃដីសរុបរបស់ខេត្ត និងនៅភាគកណ្តាល ។ ចំណែកនៅភាគខាងត្បូងជាតំបន់ជួរភ្នំ «ឈីនលីង» និង «តាប៉ា» ដោយលាតសន្ធឹងលើផ្ទៃដីប្រហែល៣៦% នៃក្រទ្បាផ្ទៃសរុបរបស់ខេត្ត ។
លើស ពីនេះនៅខេត្តសានស៊ី ក៏មានផ្ទៃដីជាលក្ខណៈប្រវត្តិសាស្ត្រ នៃប្រភពកងទ័ពរំដោះរបស់លោកប្រធាន ម៉ៅ សេទុង ដែលមានបោះទីតាំងនៅតាមល្អាងភ្នំផងដែរ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់