វិមានប្រធានាធិបតីអ៊ុយក្រែន និងពួកបំបែកខ្លួននិយម បានប្រកាសនៅថ្ងៃទី៥ វិច្ឆិកា ពីការឈប់បាញ់គ្នាទាំងស្រុង នៅភាគខាងកើតប្រទេស ចាប់ពីថ្ងៃទី៩ ធ្នូ ទៅ ដែលនេះជាការព្យាយាមជាថ្មីដើម្បីបញ្ចប់ការប្រយុទ្ធបង្ហូរឈាមគ្នា រយៈពេលជាច្រើនខែមកហើយ ។
ខាងផ្នែកការទូត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃ័ររី អះអាងនៅមុខអង្គការ OSCE ថា ក្រុងវ៉ាស៊ីនតោនពុំស្វែងរកការប្រឈមមុខដាក់គ្នាជាមួយក្រុងមូ ស្គូឡើយ ក្នុងវិបត្តិអ៊ុយក្រែន ខណៈពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចោទប្រកាន់ពួកលោកខាងលិចថា យកលេសពីវិបត្តិនេះ ដើម្បីទប់រុស្ស៊ី ។
នៅក្រុងគៀវ វិមានប្រធានាធិបតីបានបង្កើតភាពភ្ញាក់ផ្អើល ដោយប្រកាសពីថ្ងៃស្ងប់ស្ងាត់ចាប់ពីថ្ងៃទី៩ ធ្នូ តទៅ ។ រីឯអាជ្ញាធរនៃសាធារណរដ្ឋស្វ័យប្រកាស២ នៅភាគខាងកើតប្រទេស ក៏បានអះអាងពីព័ត៌មាននេះដែរ ។
ប្រធានសភានៃសាធារណរដ្ឋដូណេ តស្ក៍ លោក អានដ្រេ ពួរហ្គីន គូសបញ្ជាក់ថា កងទាហានអ៊ុយក្រែន និងកងទាហានរបស់យើងបានព្រមព្រៀងគ្នាចំពោះការធ្វើជាអាជ្ញាកណ្តាល របស់ OSCE និងរបស់រុស្ស៊ី ដើម្បីបញ្ឈប់ការបាញ់គ្នាចាប់ពីថ្ងៃទី៩ ធ្នូ ទៅ ។
បទឈប់បាញ់គ្នាលើកមុនៗ ក្នុងនោះមានបទឈប់បាញ់ចុះថ្ងៃទី៥ កញ្ញា ពុំអាចបញ្ចប់ការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន ដែលតាមអង្គការសហប្រជាជាតិថា បណ្តាលឱ្យមនុស្សស្លាប់ជាង៤.៣០០នាក់រួចហើយ ឡើយ ៕
មតិយោបល់