ព័ត៌មានជាតិ

អំពើ​ល្អ​របស់​ប៉ូ​លី​ស៏​ចរាច​រណ៏​ខេត្ត​កំពង់ស្ពឺ​ត្រូវបាន​ម្តាយ​ឪពុក​សិស្ស​កោត​ស​សើរ​

​កំពង់ស្ពឺ​៖​កងកំលាំង​ប៉ូ​លី​ស៏​ចរាចរណ៏​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ជា​រាល់ថ្ងៃ​គេ​បាន​សង្កេតឃើញថា​ពួកគាត់​បាន​ប្រើប្រាស់​កំលាំង​ក្នុង​ការិយាលយ័​ចរាចរណ៏​ចុះជួយ​ចម្លង​ឆ្លង​ផ្លូវក្មួយៗ​ដែលជា​សិស្សសាលា​បឋមសិក្សា​សន្តិភាព​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​សុ​ពរ័​ទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ដែល​ទង្វើ​នេះ​ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​រួមទាំង​អាណា​ព្យាល​សិស្ស​មាន​ការ​ត្រេកអរ​និង​កោត​ស​សើរ ។​
​លោក​វិរសេនីយ៏ត្រី សាយ ប៊ុន​ថុល នាយ​ការិយាលយ័​ចរាចរណ៏​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ឲ្យដឹង​ថា​តប​តាម​បទបញ្ជា​រប​ស់​លោក​ឧត្តមសេនីយ៏​ស្នងការ​តាមរយះ​លោកឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ែន មុត ស្នងការរង​និង​ជា​នាយ​ការិយាលយ័​កណ្តាល សណ្តប់ធ្នាប់ ក្រុម​ជំនាញ​ចរាចរណ៏​បានពង្រាយ​កំលាំង​ជា​រៀង​រាល់​ថ្ងៃជួយ​ដល់ សាលា​បឋមសិក្សា​សន្តិភាព ក្នុង​ការងារ​ជូន​ក្មួយៗ​ឆ្លងផ្លូវ​ដើម្បី​ធានា​មិនឲ្យ​មាន គ្រោះ ថ្នាក់​ចរាចរណ៏​ជាយថាហេតុ​ណាមួយ ដល់​សិស្ស ។​
​នាយ​ការិយាលយ័​ចរាចរណ៏​ចុះ​ផ្ទាល់​បាន​បញ្ជាក់ថា ជា​រៀងរាល់​ចាប់ពី​ថ្ងៃ​ចន្ទ័ ដល់​ថ្ងៃ​សុក្រ កំលាំង​ជំនាញ​បាន​មក​កាន់​មុខ​សាលា​សាលាបឋមសិក្សា​សន្តិភាព​ចាប់ពី​ម៉ោង ៦ និង ០០​នាទី​ព្រឹក​ដើម្បី​សម្រួល​និង​ដឹក​ដៃ​សិស្ស​ឆ្លង​ផ្លូវជាតិ​លេខ​៤ ចូលរៀន​ដែលមាន​ចរាច​រណ៏​យ៉ាង​មមាញឹក​ពី​សំណាក់​យានយន្ត​ជាច្រើន​។ លុះដល់​ម៉ោង​ប្រមាណ​ជាង​ម៉ោង​១១ កំលាំង​ជំនាញ​ក៏​បាន​មក​ជួយ​ចម្លង​ក្មួយៗ ខ​ណះ​ពួកគេ​ចេញ​ពី​រៀន​វិញ ។​
​លោកស្រី ហ៊ុយ ចំរើន នាយិការ​សាលាបឋមសិក្សា​សន្តិភាព​បាន​ប្រាប់ឲ្យដឹង​ថា សិស្ស​សរុប​របស់​សាលា​បឋមសិក្សា​សន្តិភាព​មាន​ចំនួន ៦៥៩ នាក់ ភាគច្រើន ជា​សិស្ស​ដែល​នៅ​វយ័ក្មេង ហើយ​មួយ​ភាគ​ធំ​មាតា​បី​តា​ពួកគេ​ផ្ទាល់​ជា​អ្នក​ជូន​ពី ផ្ទះ​មកកាន់​សាលារៀន តែ​នៅពេល​ឆ្លងផ្លូវ​តែងតែ​ជួប​ការលំបាក​កាលពី​កន្លងមក មិនទាន់​បាន​បងៗ​សមត្ថកិច្ច​ចរា​ចរណ៏ជូន ។​
​លោកស្រី​បាន​បញ្ជាក់ទៀតថា មកដល់ពេលនេះ​លែង​មាន​បញ្ហា​គ្រោះថ្នាក់ ច​រា ចរណ៏​ទៀត​ហើយ​ដោយ​សាររាល់​ពេល​ឆ្លង​ផ្លូវបាន​បងៗ​សមត្ថកិច្ច​ជួយ​ធ្វើចរាចរណ៏​រាល់​ម៉ោង​ចេញ​និង​ចូល​របស់​សិស្ស ។​
​មាតា​បី​តា​សិស្ស​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​បាន​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះ​ចំណាត់ការ​របស់​ប៉ូ​លី​ស៏​ចរាចរណ៏​ខាងលើ​ដែល​កន្លង​មក​ពួកគាត់​ធ្លាប់​ជួប​បញ្ហា​យ៉ាងខ្លាំង​រឿង​ជូន​កូនៗ​ឆ្លងផ្លូវ​ដោយ​ភាព​មមាញឹក​របស់​យាន​យន្ត ៕
2014-12-09_091118

មតិយោបល់