ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ:​ យុវជនម្នាក់ដែលមុខសញ្ញាជួញដូរគ្រឿងញៀនដ៏​សកម្មនៅក្នុងក្រុងសិរីសោភ័ណ​ត្រូវបានកម្លាំងនគរបាល​ការិយាល័យ​ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចភ្លើងស្តុបក្នុងក្រុងសិរីសោភ័ណ។​

​លោក​ ចាប​ សុផារិទ្ធិ​ ស្នងការរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា​ ជនសង្ស័យមានឈ្មោះ​ ឡាំ​ ថេរ៉ា​ ហៅ​ ធារ៉ា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅក្នុងភូមិគោរដ្ឋាន​ សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ​ ឃាត់ខ្លួន បន្ទាប់ពីរកឃើញថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ម្សៅក្រាមចំនួន៧ថង់ និងកាំភ្លើងប៊ិចមួយដើម មានគ្រាប់មួយគ្រាប់ដែលលាក់ទុកក្នុងកាបូបស្ពាយ។​

​ក្រោយពីបានសាកសួរចម្លើយលើជនសង្ស័យ​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​បានកសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូង​ខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់