យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា នៅពេលនេះ ភាគរយនៃអ្នកលេង Facebook ភាគច្រើនជាយុវវ័យ ហើយពួកគេបានចំណាយពេលវេលា ២ភាគរយ៣ក្នុងមួយថ្ងៃដើម្បីលេង Facebook។មិនថា យុវវ័យនោះទៅទីណា ឬធ្វើអ្វីនោះទេ ពួកគេមិនភ្លេចឡើយនូវការលេង Facebook យ៉ាងហោចណាស់ក៏បានចូលមើលថា មាននរណា Like, Comment ឬបង្ហោះព័ត៌មានអ្វីខ្លះ។ អាណាព្យាបាលមួយចំនួនបានព្រួយបារម្ភថា Facebook អាចនឹងបង្វក់កូនៗរបស់គាត់ឲ្យភ្លេចការសិក្សាបាន បើទោះបីជាគាត់ខំប្រឹងដាស់តឿនយ៉ាងណាក្ដី។
របាយការណ៍ខាងលើបានបញ្ជាក់ថា នៅក្នុងវិទ្យាល័យមួយ មានសិស្ស ៨០ភាគរយ មានគណនី Facebook ហើយអ្នកខ្លះមានរហូតដល់ទៅពីរថែមទៀតផង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នអ្នកប្រើប្រាស់ Facebook បានកើនឡើងជាង ១,៣៥ពាន់លាននាក់ ដោយក្នុងនោះភាគច្រើនប្រើតាមរយៈទូរស័ព្ទដៃ៕
ព័ត៌មានជាតិ
មតិយោបល់