ព័ត៌មានជាតិ

ពលរដ្ឋ​ប៉ាឡេ​ស្ទីន​ជាង​៧​ពាន់​នាក់​ជាប់គុក​នៅ​ប្រទេស​អ៊ីស្រាអែល

កាលពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ មន្ដ្រី​ទទួលបន្ទុក ពន្ធនាគារ​ប៉ាឡេ​ស្ទីន​បានឱ្យដឹងថា នៅ ឆ្នាំ​២០១៤​ជា​ឆ្នាំ​អាក្រក់​បំផុត​សម្រាប់ អ្នកទោស​ប៉ាឡេ​ស្ទីន ។ ក្នុង​រយៈពេល​៦ ខែ​ប៉ុណ្ណោះ មាន​ពលរដ្ឋ​ប៉ាឡេ​ស្ទីន​ដល់ ពេល​៣​ពាន់​នាក់​ជាប់ឃុំ​នៅ​អ៊ីស្រាអែល ធ្វើ​ឱ្យ​ចំនួន​អ្នកទោស​កើន​ឡើង​ជាង​៧​ពាន់​នាក់ ។​
​មន្ដ្រី​ដដែល​បន្ដថា អ្នកទោស​មួយ ចំនួន​ត្រូវបាន​ដោះលែង​តាម​កិច្ច​ព្រម ព្រៀង​ដោះដូរ​អ្នកទោស​ជា​មួយ​អ៊ី​ស្រា អែល​ដែល​ត្រូវ​ឃុំខ្លួន​នៅ​ទី​នេះ​តាំងពី​ឆ្នាំំ ២០១១ ។ ប៉ាឡេ​ស្ទីន​បានចោទប្រកាន់ អ៊ីស្រាអែល​ថា ការចាប់​ឃុំខ្លួន​ខាងលើ ជា​សកម្មភាព​សងសឹក អមនុស្សធម៌ ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម ព្រៀង​ដោះដូរ​អ្នក ទោស​ដែល​បាន​ឯកភាពគ្នា​ក្រោម​ការ ធ្វើ​អាជ្ញាកណ្ដាល​ប្រទេស​អេ​ហ្ស៊ី​ប​។ បច្ចុប្បន្ន​អ្នកទោស​ប៉ាឡេ​ស្ទីន​ដល់​ទៅ ១៥​ពាន់​នាក់​ធ្លាក់ខ្លួន​ឈឺ ដោយ​មិន​បាន ព្យាបាល​ត្រឹមត្រូវ ។​
​ក្នុងពេល​ជាមួយគ្នា​នោះ អ្នក​នាំ​មន្ទីរ ឃុំឃាំង​អ៊ីស្រាអែល លោក​ស៊ី​វា​ន់ វេ មែន​បានឱ្យដឹងថា ចំនួន​អ្នកទោស​ប៉ា ឡេ​ស្ទីន​ជាប់​ឃុំ​នៅ​អ៊ីស្រាអែល​មានតែ ៥៩០០​នាក់​ប៉ុណ្ណោះ អ្នក​អ្នក​ទាំងនោះ ត្រូវ​ឃុំខ្លួន​ដោយសារ​តែ​បាន​បំពាន ច្បាប់ ឬ​បញ្ហា​សន្ដិសុខ ៕
P1

មតិយោបល់