មន្ដ្រីម៉ិចស៊ីកូកាលពីថ្ងៃទី៧ ខែធ្នូ បានប្រកាសថា បានកំណត់អត្ដសញ្ញាណ និស្សិតម្នាក់ក្នុងចំណោម៤៣នាក់បាន បាត់ខ្លួន និងត្រូវគេសម្លាប់កាលពីខែ កញ្ញា ។ លទ្ធផលត្រួតពិនិត្យDNA ថ្មី បំផុតបង្ហាញឱ្យឃើញថា សាកសព ដែលគេដុតខ្លោចអស់រកឃើញនៅដង ទន្លេ គឺជាសិស្សអាយុ១៩ឆ្នាំ ឈ្មោះ អាឡិចសង់ដឺ មូរ៉ា ។
និស្សិតនេះបានបាត់ខ្លួនកាលពី ថ្ងៃទី ២៦ ខែកញ្ញា នៅពេលដែលរថយន្ដក្រុង ដឹកពួកគេរងការវាយប្រហារនៅទីក្រុង អាយហ្គូឡា ។ សកម្មភាពវាយប្រហារ ខាងលើត្រូវបានគេចាត់ទុកថាជាទង្វើ របស់ក្រុមជួញដូរគ្រឿងញៀន ។ ពីរនាក់ ប្ដីប្រពន្ធអភិបាលក្រុងអាយហ្គូឡា ក៏ត្រូវ បានចាប់ខ្លួនដោយសង្ស័យជាប់ពាក់ ព័ន្ធក្នុងករណីខាងលើ ។
ចំពោះហេតុការណ៍និស្សិត៤៣នាក់ ត្រូវគេសម្លាប់ ពលរដ្ឋម៉ិចស៊ីកូទាំង មូលបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយនាំគ្នាដង្ហែក្បួនបាតុកម្មធ្វើឱ្យ អភិបាលរដ្ឋ ហ្គេរេរ៉ូ លាលែងពីតំណែង។ ហេតុការណ៍ខាងលើកើតឡើងក៏បានធ្វើ ឱ្យសំឡេងគាំទ្រប្រធានាធិបតីម៉ិចស៊ីកូ ធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីលោក ឡើងកាន់តំណែងនៅឆ្នាំ២០១២ ។ បើ ទោះបីលោកបានរំសាយកម្លាំងប៉ូលិស ម៉ិចស៊ីកូទូទាំងប្រទេសក៏ដោយក៏មិន អាចធ្វើស្ងប់អារម្មណ៍ពលរដ្ឋខឹងរដ្ឋាភិ បាលអសមត្ថភាពក្នុងការទប់ស្កាត់អំពើ ហិង្សាដែលកើតឡើងទូទាំងប្រទេស ៕
មតិយោបល់