គណកម្មាធិការមជ្ឈិមអចិន្ដ្រៃយ៍ សម្រាប់ការការពារព្យុះ និងទឹកជំនន់ ព្រមទាំង ការត្រួត ពិនិត្យ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សា អំពីវិធានការក្នុងការដោះស្រាយ ចំពោះមុខព្យុះទីហ្វុង Hagupit ដែលគេរំពឹងទុកថា នឹងការពារកុំ ឲ្យមានការបាក់ដីនៅសមុទ្រ ភាគខាងកើតនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ នេះ។
តាមសារព័ត៌មានវៀតណាមណែតចេញផ្សាយនៅថ្ងៃ ចន្ទ ទី ០៨ ខែធ្នូ ឆ្នាំ២០១៤ នេះឲ្យដឹងថា ព្យុះទីហ្វុង ត្រូវបានគេព្យាករណ៍ថា នឹងកើតមានទ្បើង ជាមួយនឹងអាកាសធាតុត្រជាក់ ហើយនឹងធ្លាក់ភ្លៀង ខ្លាំង នៅភាគកណ្ដាលវៀតណាម ជាច្រើនថ្ងៃខាងមុខនេះ។
ព្រមជាមួយគ្នានោះផងដែរ លោក ឧបនាយករដ្ឋមន្ដ្រីវៀតណាម Hoang Trung Hai បានស្នើឲ្យ ក្រសួង និងតំបន់ជាច្រើនទៀត ឲ្យប្រុងប្រយ័ត្នខ្ពស់ សម្រាប់ព្យុះទីហ្វុង និងធ្វើការតាមដាន ឲ្យជាប់ បើមានហេតុ ការណ៍អ្វីមួយកើតទ្បើង សូមប្រញាប់ ប្រកាសអាសន្នជាមុន រួមទាំងប្រាប់ តាមទូរលេខរបស់ គណៈកម្មាធិការកណ្ដាលដើម្បីកិច្ចការពារ ព្យុះទឹកជំនន់ និងត្រួតពិនិត្យឲ្យបានឆាប់រហ័ស។
លោក ហៃ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃអនុវត្ដយ៉ាងខ្ជាប់ខ្ជួនទៅនឹងព្យុះទីហ្វុងនេះ ដោយមាន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ទំនើប នៅលើនាវាប្រតិបត្ដិនៅសមុទ្រ ដើម្បីធានាថា ពួកគេនឹងអាច ស្វែងរកជម្រកនិងធានានូវសុវត្ថិភាពមួយឲ្យបាន។
សូមបញ្ជាក់ថា ព្យុះទីហ្វុងនេះ ត្រូវបានគេព្យាករណ៍ថា នឹងមានការផ្លាស់ទី នៅក្នុងសមុទ្រ ខាងកើត នៅយប់ថ្ងៃទី៨ ខែធ្នូ នេះ ហើយ នឹងវាយប្រហារនៅភាគកណ្ដាលនៃប្រទេស វៀតណាមពីខេត្ដ ភូ យិន ទៅដល់ខេត្ដបិញ ថាន់ នៅថ្ងៃទី ១១-១២ ខែធ្នូ ខាងមុខនេះ ជាមួយនឹងភ្លៀងធ្លាក់យ៉ាងជោគជាំ រួមនឹងអាកាសធាតុត្រជាក់ផងដែរ ៕
មតិយោបល់