ប៉េកាំង៖ អតីតរដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផែនការរបស់ចិន ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិតពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
លោក Liu Tienan អនុប្រធាននៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ ដែលត្រូវបានបណ្ដេញចេញពីតំណែង កាលពីឆ្នាំមុន ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកមួយជីវិត ដោយសារតែទទួលប្រាក់សំណូក និងប្រព្រឹត្តអំពើពុករលួយក្នុងកម្រិតខ្ពស់។
លោក Liu ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចិន ធ្វើការស៊ើបអង្កេតតាំងពីឆ្នាំ ២០១២ បន្ទាប់ផែនការយុទ្ធសាស្ត្ររបស់លោក ស៊ីន ជីនពីង នាយករដ្ឋមន្ត្រីចិន ចេញផែនការប្រឆាំងអំពើពុកលួយជាប្រព័ន្ធ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ចិនកើតមក មានរដ្ឋមន្ត្រីជាច្រើនត្រូវបានចាប់ដាក់គុក ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះថាគណៈកម្មការមួយនេះធ្វើការយ៉ាងមានប្រសិទ្ធភាពបំផុត៕
មតិយោបល់