ភ្នំពេញៈ ចាប់ពីម៉ោង១៖៣០នាទី រហូតដល់ម៉ោង២៖៣០នាទីរសៀល ថ្ងៃនេះ អគ្គិសនីកម្ពុជា បានសម្រេចផ្ដាច់ភ្លើងបណ្ដោះអាសន្ននៅមួយចំនួនក្នុងខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ដើម្បីធ្វើតេស្ដឌីស្យុងទ័រទ្វារចរន្ត។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា មុននេះ១០នាទី។
អគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៖៣០នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៣ (GS3-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (១)បុរីជ័យជំនះ ផ្លូវណតប្រ៊ីជ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)ផ្លូវវេងស្រេង ផ្លូវព្រៃស ផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង ភូមិទួលពង្រខាងលិច ភូមិត្រពាំងរំចេក ភូមិដំណាក់ចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មូលហេតុ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់ថា ដើម្បីឲ្យក្រុមការងារធ្វើការតេស្តឌីស្យុងទ័រទ្វាចរន្ត។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២៖៣០នាទីរសៀល៕
មតិយោបល់