ក្រុមហ៊ុន Google បានបរិច្ចាគទឹកប្រាក់ ២លានដុល្លារអាមេរិក ដល់ជនដែលគ្មានផ្ទះសម្បែង កំពុងរស់នៅក្នុងទីក្រុងសាន់ហ្វ្រាងស៊ីស្កូ ដែលជាទីក្រុងមួយសម្បូរដោយជនអនាថា។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៤។
ការបរិច្ចាគនេះត្រូវបានធ្វើឡើងក្រោយមានមតិរិះគន់ចំៗ និងធ្ងន់ធ្ងរមកលើក្រុមហ៊ុន Google ពាក់ព័ន្ធនឹងប្រាក់ចំណូល។ មហាជនបានរិះគន់ថា ប្រាក់ចំណូល Google សម្រាប់ទីក្រុងសាន់ហ្វ្រាងស៊ីស្កូ មានច្រើនសន្ធឹក ដូច្នេះគួរណាស់តែធ្វើការបរិច្ចាគ ឬធ្វើអ្វីមួយជាលក្ខណៈសម្បុរធម៌៕
ព័ត៌មានជាតិ
មតិយោបល់