ព័ត៌មានជាតិ

សមត្ថកិច្ច​គយ​សហកា​រ​ជាមួយ​កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ត​ដឹកឈើ​ក្រញូង​ពីរ​គ្រឿង​និង​មនុស្ស​៤​នាក់​

​កំពត ៖ រថយន្ត​ពី​គ្រឿង​ដឹក​ឈើ​ក្រញូង​បំរុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​តន់​ហន​ត្រូវបាន​កំលាំង​គយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​ឯក​ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត​ដឹកនាំ​ដោយ គឹម សំលេង ព្រះរាជអាជ្ញារង​ខេត្ត​កំពត​។​
​ហេតុការណ៍​បង្ក្រាប​នេះ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិ ស្រុក​អង្គ​ជ័យ ខេត្ត​កំពត​។​
​ជុំវិញ​កាល​បង្ក្រាប​នេះ​លោក​កង​ជីន​សួ​គា៍​ជំនួយការ​សាខាគយ​រដ្ឋាករ​ខេត្ត​កំពត​បាន​ប្រាប់​អោយដឹងថា​ក្រោយពី​បាន​ទទួលបញ្ជា​ពី​លោក​សំ​សុខា​ប្រធាន​សាខាគយ​បានទទួល​ព័ត៌មាន​សំងាត់​រួច​ក៏​បញ្ជា​អោយ​លោក​ដឹកនាំ​កំលាំង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ពួនស្ទាក់​ឃាត់​រថយន្ត​បាន​ពី​គ្រឿង​មួយ​ម៉ាក់​កាមរី​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2E-6896 សាំ​យ៉ុង​ពាក់​ស្លាក់​លេខ​កំពង់ស្ពឺ 2A3047 បាន​ដឹក​ឈើ​ចំនួន​២៥​ដុំ​ក្នុង​នោះ​ឃាត់​មនុស្ស​៤​នាក់​កំពុង​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​។​
​លោក​ជួន​សា​រ៉ា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​បាន​ប្រាប់​អោយដឹងថា​ក្រោយពី​បាន​ធ្វើការ​ពិនិត្យ​ឈើ​ឃើញ​ឈើ​ទាំងអស់​២៥​ដុំ​មិនមែន​ឈើ​ក្រួងទេ​គឺជា​ប្រភេទ​ឈើ​គគី​ដែ​កបិត​ក្រញូង​ខាងក្រៅ​។​
​លោក​ជួន​សា​រ៉ា​បាន​បន្តថា ចំណែក​ឈើ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត រីឯ​មនុស្ស​៤​នាក់​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​
2014-12-13_093952

មតិយោបល់