ព័ត៌មានជាតិ

មហាសេដ្ឋី​លំដាប់​ទី​២​ចិន ចាយ ៦០០​លាន​ដុល្លារ ទិញ​ភាគហ៊ុន Uber

​ហុងកុង​៖ ក្រុមហ៊ុន Baidu Inc ដែល​ជា​របស់​កំពូល​ម​ហា​សេដ្ឋី​លំដាប់​ទី​២​របស់​ចិន ត្រូវបាន​គេ​ដឹងថា កំពុងតែ​ចរចា​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Uber Technologies Inc ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី Car booking​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Bloomberg​។​
​ការទិញ​នេះ​ត្រូវបាន​ប្រភព​ច្បាប់​ការបញ្ជាក់​ប្រាប់ថា Baidu បាន​ចំណាយលុយ ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ភាគហ៊ុន​របស់ Uber ប៉ុន្តែ​មិន​ប្រាកដ​ថា​ទិញ​បាន​ប៉ុន្មាន​ភាគរយ ឬ​ប៉ុន្មាន​ហ៊ុន​នោះទេ​។ មូលហេតុ​ដែល Baidu ចង់​ទិញ Uber គឺ​មាន​គោលបំណង​ធំ​តែ​មួយគត់​គឺ​ចង់ឲ្យ Uber ពង្រីក​ទីផ្សារ​ឲ្យ​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​ចិន ម្យ៉ាងវិញទៀត Uber កំពុង​តែ​ក្លាយ​ជា​កម្មវិធី​ដ៏​ពេញនិយម​ផងដែរ​។​
​យោងតាម​ប្រភព​ច្បាស់ការ​បានបញ្ជាក់​ថា Baidu នឹង​ប្រកាស​ពីរ​ការវិនិយោគទុន​នេះ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៧​ខែ​ធ្ន ខាងមុខ ដើម្បី​ឲ្យ​មហាជន​ដឹងឮ​ជាពិសេស​ដើម្បីឲ្យ​អ្នកវិនិយោគទុន​ផ្សេងៗ ដែលមាន​ចំណាប់​អារម្មណ៍​ចូលរួម​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Robin Li ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន Baidu ដោយ​បច្ចុប្បន្ន​លោក​មាន​ទឹកប្រាក់​ជិត ១៥​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​មហាសេដ្ឋី​លំដាប់​ទី​២​នៅក្នុង​ប្រទេស​ចិន បន្ទាប់ពី​លោក Jack Ma ស្ថាបនិក Alibaba៕​
Google-Ventures-Makes-Massive-Investment-in-Uber-the-Taxi-App-Company-377670-2

មតិយោបល់