កំពង់ធំ៖ ពាក់ទៅនិងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតាក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់មុនថាគិតតែប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។
ពហុកីឡាដ្ឋានខេត្តកំពង់ធំដ៏តូចមួយដែលប្រជាលរដ្ឋចាត់ទុកថាជាបេះដូងដ៏សំខាន់១របស់ខេត្ត ដោយសារតែពហុកីឡាដ្ឋាននេះកាលពីដើមមកតែងតែផ្តល់នូវសេចក្តីសប្បាយរីករាយគួរជាទីមនោរម្យ ហើយក៏ផ្តល់មុខមាត់ដល់ខេត្តកំពង់ធំផងដែរ តាមរយៈនៃការប្រកួតកីឡាផ្សេងៗ និងការប្រគុំដន្ត្រី..ល!ក៏ប៉ុន្តែគួរឲ្យអន្និចារ្យ ពហុកីឡាដ្ឋានខេត្តកំពង់ធំត្រូវបាន គេឃុបឃិតគ្នាលក់ទៅឲ្យឯកជនឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ កាលពីមិនទាន់ជាប់គុកគឺជាអង្គរក្សរបស់សម្តេចធម្មពោធិសាលជាស៊ីម ហើយក៏ត្រូវឈឿន ចាន់ថន ហៅម៉ៅ លក់បន្តរទៅឲ្យឈ្មោះ ញ៉ែម សារិទ្ធ រស់នៅទីក្រុងភ្នំពេញ ដែលមានជនជាតិកូរ៉េនៅពីក្រោយខ្នងបាត់ទៅហើយ!ដើម្បីប្រមូលលាភសក្ការៈដាក់ចូលហោប៉ាវរៀងៗខ្លួនទៅតាមវប្បធម៌ អ្នកតូចស៊ីតាមតូច អ្នកធំស៊ីតាមធំ ហើយក៏មានអស់លោកអ្នកធំដែលជាអភិបាលខេត្តជំនាន់មុនខ្លះទៀតទទួលបាននូវលាភសក្ការៈផ្ទះល្វែងជាច្រើនល្វែងផងដែរ ពីការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះ!ហើយយកលេះថាពហុកីឡាដ្ឋានខេត្តកំពង់ធំចាស់មានទីធ្លាតូចចង្អៀត ទើបទៅបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានចម្ងាយជិត១០គីឡូម៉ែត្រពីក្រុងស្ទឹងសែន ឆ្ងាយដាច់ស្រយ៉ាលដែលមានផ្ទៃដីទំហំជាង៥ហិតា!។
ប្រជាពលរដ្ឋបន្តទៀតថា!ចាប់តាំងពីបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះមកអស់រយៈពេលប្រហែ
លជាង៥ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ!មិនដែលមានកម្មវិធីប្រកួតកីឡា ឬក៏ការប្រគុំតន្ត្រីអ្វីទៅធ្វើនៅទីនោះសោះឡើយ ដោយសារតែនៅឆ្ងាយពីទីរួមខេត្ត ឆ្ងាយពីទីប្រជុំជនពេក!ហេតុដូច្នេះហើយពហុកីឡាដ្ឋានត្រូវបានគេទុកចោលធ្វើឲ្យផ្លូវចាក់ប៊ីតុងចូលត្រូវប្រេះបែកជាអន្លើៗ របងព័ទ្ធជុំវិញដុះស្លែរ ក្នុងបរិវេណពហុកីឡាដ្ឋានពោរពេញទៅដោយគុម្ពស្មៅ និងដក់ទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ។
បើតាមប្រសាសន៏របស់លោកសាស្ត្រាចារ្យរបស់មន្ទីរអប់រំខេត្តកំពង់ធំ សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា!ចំពោះរឿងឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខាងលើនេះលោកមិនដឹងនោះទេ!លោកនិយាយត្រឹមតែថាបន្ទាប់ពីការសាងសង់ពហុកីឡាដ្ឋានថ្មីនេះរួច បំរុងនិងប្រគល់ឲ្យមន្ទីរអប់រំខេត្តកំពង់ធំហើយ!ក៏ប៉ុន្តែ ក្រោយពីធ្វើការត្រួតពិនិត្យទៅឃើញថា ការសាងសង់នេះមិនបានត្រឹមត្រូវទៅតាមបច្ចេកទេសនោះទេ ទើបក្រសួងអប់រំមិនអនុញ្ញាតិឲ្យទទួលយកទៅតាមផ្លូវច្បាប់!ដោយតម្រូវឲ្យធ្វើការកែសម្រួលឡើងវិញ!អញ្ចឹង
ហើយទើបបានជាបណ្តាលឲ្យពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះ ត្រូវនៅកណ្តោចកន្តែងយ៉ាងដូច្នេះនោះ!
ពាក់ព័ន្ធទៅនិងការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះដែរ ប្រជាពលរដ្ឋសូមសំនូមពរដល់ អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវរកមុខមេខ្លោងនិងបក្សពួកដែលបាននាំគ្នាចុះហត្ថលេខាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះមកធ្វើការផ្តន្ទាតាមផ្លូវច្បាប់!ជាពិសេសនោះគឺមេខ្លោងធំដែលជាអ្នកទទួលបានលាភសក្ការៈធំជាផ្ទះល្វែងជាច្រើនល្វែងពីការលក់ពហុកីឡាដ្ឋាននេះ៕
មតិយោបល់