ព័ត៌មានជាតិ

ជប៉ុនលុប​ចោល​ជើង​ហោះ​ហើរ​ ព្រោះ​ព្រិល​ធ្លាក់​ខ្លាំង

តូក្យូ៖ យោងតាមការចុះផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ជើងហោះហើរ​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវ​បានលុបចោល ព្រោះព្រិលធ្លាក់ខ្លាំង ដែល​មាន​កម្រាស់រហូតដល់ ៧០សង់ទីម៉ែត្រ​ក្នុងរយៈពេល ២៤ម៉ោង។

នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ ២០១៤ នេះ អាការសធាតុបានធ្លាក់ចុះត្រជាប់ខ្លាំង ជាពិសេសព្រិលធ្លាក់យ៉ាងក្រាស នៅតំបន់កោះហុកកៃដូ ប្រទេសជប៉ុន ដែលប៉ះពាល់​ដល់ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួនពីរគឺ All Nippon Airways និង Japan Airlines ហើយ​ត្រូវ​លុប​ចោល​ជើងហោះហើរ ព្រោះមិនអាចប្រតិបត្តការបាន៕

airport

មតិយោបល់