ព័ត៌មានជាតិ

ហង្ស​ក្រហម​ចង់​ហៅ លោក Rafa Benitez មកវិញ ជួស​តំណែង​លោក Brendan Rodgers

​ប្រភព​ព័ត៌មាន​ពី គេហទំព័រ​មេត្រូ ចុះផ្សាយ​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ​នេះ បានឲ្យដឹងថា ក្លិប​ហង្ស​ក្រហម មាន​ចំណាប់អារម្មណ៍ ដោយ​ចង់​ពាំនាំ អតីត​អ្នកគ្រប់គ្រង​ក្លិប​ហង​ក្រហម​លោក Rafa Benitez ដើម្បី​ជួស​តំណែង​លោក Brendan Rodgers ដែល​កំពុង​រង្គោះរង្គើ​។​
​ហង្ស​ក្រហម​ត្រូវបាន​គេ​ជឿជាក់ថា កំពុង​សម្លឹងមើល ដើម្បី​ជួស​តំណែង​ដ៏​ធ្ងន់ធ្ងរ​របស់លោក Brendan Rodgers ខណៈ​ដែល​ក្លិប​មួយ​នេះ ធ្លាក់​ទៅ​កាន់​លេខ​រៀង​ទី ១១ នៃ​តារាង​នោះ ។​
​ឥឡូវ​នេះ​ដែរ របាយការណ៍​បានបង្ហាញ​ថា លោក Benitez កំពុង​ពិបាក​សម្រេចចិត្ត​យ៉ាងខ្លាំង ខណៈ​ដែល​កុងត្រា​របស់ខ្លួន នៅ Napoli ក៏​ផុតកំណត់​ដែរនោះ នៅ​ចុងបញ្ចប់​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​គេ​ក៏​ដឹង​ដែរ​ថា គាត់​មិន​សប្បាយចិត្ត​វិលត្រឡប់​មកកាន់ អតីត​ក្លិប​គ្រប់គ្រង​ឡើយ បើទោះបីជា​គ្រួសារ​របស់​គាត់​រស់នៅ​អង់គ្លេស​ក្តី ៕​
Rafa Benitez

មតិយោបល់