កាលពីឆ្នាំមុនមានរឿងដ៏គួរឲ្យអស់សំណើចដូចគ្នានេះដែរ នៅចក្រភពអង់គ្លេស តែឆ្នាំនេះវិញ គឺនៅអាមេរិក ឯនោះ ជាមួយនឹងការទិញអំណោយចែកជូនមិត្តភក្តិនោះ ។
នៅថ្ងៃបុណ្យម៉ារីគ្រីសម៉ាសឆ្នាំនេះ នៅ Black Friday បានចាប់ផ្តើមលក់ ប្រអប់អំណោយមួយ ដែលនៅលើប្រអប់ខ្មៅនោះ ដាក់ឈ្មោះថា ” Bullshit” ឬ ប្រអប់អាចម៌គោ ។ ជាមួយនឹងគ្នានេះដែរ ខាងហាង Black Friday ក៏បានចេញសេចក្តីប្រកាសថា បើសិនជាអ្នកមិនបានប៉ះវា អ្នកនឹងមិនអាចជៀសផុតពីជំងឺកាមរោគនោះទេ ។
ជាការចង់ដឹងចង់ឃើញនូវប្រអប់នេះ ដែរមានមនុស្សជាង ៣ ម៉ឺន នាក់ បានបញ្ជាទិញ ប្រអប់អំណោយនេះ ដោយក្នុងមួយប្រអប់ តម្លៃ ៦ ដុល្លារ ។ អ្វីដែលគួរឲ្យអស់សំណើចនោះ នៅពេលដែលបើកប្រអប់នោះ មានតែ អាចម៌គោក្រៀម ១ដុំ តែប៉ុណ្ណោះ ។
បញ្ជាក់ផងដែរថា ប្រអប់អំណោយ Bullshit កំពុងដាក់លក់នៅលើ eBay ក្នុងតម្លៃ ៣៦ ដុល្លារ ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់