ព័ត៌មានជាតិ

Javier​​​ ​​​H​​e​​​r​n​​​a​​n​​​d​​​e​​z​ ​មិ​ន​ចា​កចេ​ញ​​​ពី​ R​e​a​l​ M​a​d​r​id​ ​ឡើ​យ​​

អ្នកនាំពាក្យ កីឡាករ Javier Hernandez លោក Eduardo Hernandez បានឲ្យដឹងថា កីឡាករខ្ចីជើង របស់ Real Madrid នឹង​មិនចាកចេញ​​ពីក្លិបមួយនេះឡើយ​។​
កីឡាករវ័យ ២៦ ឆ្នាំ ត្រូវបាន Real Madrid ខ្ចីជើង​ក្នុងលក្ខណៈវែង ពីបិសាចក្រហម​ ដោយបង្ហាញខ្លួន​គួរសមផងដែរ នោះគឺ ៧ប្រកួត ក្នុងក្របខណ្ឌ La Liga ។​
ដោយសារតែបង្ហាញខ្លួន​លេង​​ តិចតូចពេក មានសំនួរជាច្រើនបានចោទថា កីឡាករ Chicharito អាចនឹង​វិលត្រឡប់ទៅកាន់បិសាចក្រហមវិញ ។​
ជាមួយនឹងគ្នានេះដែរ អ្នកនាំពាក្យ របស់ Chicharito បានឲ្យដឹងថា “គាត់នឹងមិនវិលត្រឡប់ទៅកាន់ បិសាចក្រហមវិញនោះទេ ដោយប៉ុន្មានថ្ងៃមកនេះ​ខ្ញុំបាននៅក្បែរ​​អ្នកគ្រប់គ្រង និងកីឡាកររូបនេះ និងទទួលបានព័ត៌មានគាត់មិនចាកចេញពី Real Madrid នោះទេ” ៕​
chicharo_pre-movil

មតិយោបល់