ព័ត៌មានជាតិ

អ៊ី​នធើ​ណែ​ត​នៅ​កូរ៉េ​ខាងជើង ដាច់​អស់​ជិត ១០​ម៉ោង​

​ផ្ទាំង​ពពក​ខ្មៅ បាន​គ្របដណ្ដប់​ពេញ​ផ្ទៃ​ប្រទេស​កូរ៉េខាងជើង ដោយសារតែ ដាច់​អ៊ី​ន​ធើ​ណែ​ត​អស់​រយៈពេល​ជិត ១០​ម៉ោង​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia ។
​បន្ទាប់​ពី​ដាច់​អ៊ី​ន​ធើ​ណែ​ត​អស់​រយៈពេល ៩​ម៉ោង និង​៣១​នាទី រួចមក នៅពេលនេះ អ៊ី​ន​ធើ​ណែ​ត​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​អាច​ប្រើប្រាស់​បាន​វិញ​ហើយ​។ សារព័ត៌មាន​ធំៗ​នៅក្នុង​ពិភពលោក​បាន​បញ្ជាក់ថា អ៊ី​ន​ធើ​ណែ​ត​នៅ​កូរ៉េ​ខាងជើង​មាន​ឡើង​វិញ​ហើយ បន្ទាប់​ពី​ដាច់​អស់​រយៈពេល​ជាង ៩​ម៉ោង ហើយ​ដាច់​នេះ ត្រូវបាន​គេ​សង្ស័យថា ជា​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​។​

​បើទោះបីជា​ពុំទាន់​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់ថា ជា​ទង្វើ​របស់​អាមេរិក​ក្ដី ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា គ្មាន​នរណា​ក្រៅពី​អាមេរិក​ឡើយ ព្រោះ​ថា​មុន​នេះ អាមេរិក និង​កូរ៉េ​ខាងជើង​បាន​កើតមាន​ជម្លោះ​ពាក្យសម្ដី​ធ្ងន់ៗ ដោយសារ​តែ​អាមេរិក​បាន​ចោទ កូរ៉េខាងជើង​ថា​ជា​អ្នក​វាយប្រហារ​ក្រុមហ៊ុន Sony ប៉ុន្តែ​កូរ៉េ​ខាងជើង​បាន​បដិសេធ ហើយ​ចោទ​អាមេរិក​វិញ​ថា ជា​អ្នក​ធ្វើ​៕​
north-korea-computers

មតិយោបល់