ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Cameron Diaz សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ស្គាល់គ្នា​មិន​ដល់​១​ឆ្នាំ​

​បន្ទាប់​ពី​បង្កើត​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​អស់​រយៈពេល​ជិត ១​ឆ្នាំ តារា​សម្ដែង និង​ជា​តារា​ម៉ូឌែ​ល នាង Cameron Diaz បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយនឹង​មិត្ត​ប្រុស លោក Benji Madden ជា​តន្ត្រីករ ដែល​មាន​ជំនាញ​ខាង​ហ្គី​តា​។
​លោក Benji បាន​ប្រាប់​ទស្សនាវដ្ដី PEOPLE ថា លោក​សប្បាយចិត្ត​ខ្លាំងណាស់​នៅពេលដែល នាង Cameron Diaz សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ ហើយ​មិត្ត​ភ័ក្តិ​របស់លោក ក៏​សប្បាយចិត្ត​ដូចគ្នា ដោយ​ពួកគេ​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​ទៀតផង​។​
​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នេះ​ត្រូវបាន​គេ​មើលឃើញ​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ ២០១៤ ដោយ​គេ​មិន​នឹកស្មានថា ពួក​គេ​សម្រេចចិត្ត​ភ្ជាប់ពាក្យ​លឿន​យ៉ាង​នេះ​នោះ​ទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នាង Cameron Diaz ត្រូវបាន​គេ​ស្គាល់​ច្បាស់​នៅ​ឆ្នាំ ២០០០ តាមរយៈ​រឿង Charlie’s Angels ហើយ​សម្រាប់​រឿង​ចុង​ក្រោយ​នៅក្នុង​ឆ្នាំ ២០១៤ នេះ​គឺ​រឿង Sex Tape ដែល​បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ជាមួយនឹង​សកម្មភាពស​ម្ដែង​របស់​នាង​៕​
Sex-Tape
cameron-diaz-0-435

មតិយោបល់