ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនបុកជាមួយរថយន្តហ្វត ស្លាប់មួយរំពេច!

​ស្ទឹងត្រែង: នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៩ ក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់។

អ្នកបើកបរម៉ូតូឈ្មោះ ពេជ្រ ក្រឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិកាំងមេម៉ាយ ឃុំព្រះបាទ ម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1B-2956 ជិះពីទិសខាងលិចទៅកើត បានបុកមកជាមួយរថយន្តម៉ាក ហ្វត ពណ៌ប្រផេះ ពាក់ស្លាកលេខ 2-0323​ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបរឈ្មោះ ឈៀន ហួយជែង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរ ខាងធ្វើផ្លូវ រស់នៅភូមិអូរត្រៀង ឃុំអូរក្រៀង ស្រុកអូរក្រៀង ខេត្តក្រចេះ។
ក្នុងករណីនេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង៕

មតិយោបល់