ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ច​ម្រៀង​ចិ​ន​ ​Ja​y​ ​C​ho​u​ ​ច​ង់​ចូល​រោ​ង​កា​រ​​

នៅថ្ងៃទី ២២ ខែធ្នូនេះ សារព័ត៌មានចិន QQ បានចុះផ្សាយថា Jay Chou បានចូលរួមក្នុងកម្មវិធីមួយ នៅតៃប៉ិ ហើយបាននិយាយពីគម្រោងរៀបការផងដែរ​។​
ថ្មីៗនេះដែរសារព័ត៌មានក្នុងស្រុកចិន ក៏បានចុះផ្សាយពីគម្រោងរៀបការរបស់ តារាចម្រៀង Jay Chou ជាមួយនឹងមិត្តស្រី ឈ្មោះ Hannah Quinlivan ដោយក្នុងនោះ Chou បានប្រាប់អ្នកសារព័ត៌មានថា “ការរៀបការ​ជារឿងថ្មីសម្រាប់ខ្ញុំ ហើយក៏ខ្មាស់អៀនផងដែរ មិនដូចជា​ដំណើរការ​តន្ត្រីនោះទេ ។ ខ្ញុំកំពុងគិតរកថ្ងៃទី ១៨ ខែ មករាខាងមុខ ដែលចំថ្ងៃខួបកំណើតខ្លួន រៀបចំកម្មវិធីមង្គលការតែម្តង តែ​ Hannah Quinlivan នៅមិនទាន់យល់ស្រប​ទាំងស្រុងនៅឡើយ​” ។
បញ្ជាក់ផងដែរថា មុនទំនាក់ទំនង​ស្នេហាជាមួយនឹង Hannah Quinlivan តារាចមរៀង Chou ធ្លាប់មានស្នេហា​ជាមួយនឹង Jolin, Hebe, Patty Hou ជាដើម​៕​​

Jay Chou

មតិយោបល់