យោងតាមប្រភពព័ត៌មានមេត្រូ បានចុះផ្សាយឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal កំពុងពិភាក្សាជាមួយនឹងអ្នកនាំពាក្យរបស់ Sergio Ramos កីឡាករក្លិប អធិរាជស Real Madrid ដោយចរចារតម្លៃ នឹងរំពឹងថា ខ្សែរការពាររូបនេះនឹងដើរចេញពីក្លិបម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុប។
Ramos ថ្មីៗនេះបានធ្វើការច្រានចោលនូវកិច្ចសន្យាពីរឆ្នាំ បន្តជាមួយនឹងក្លិប Real Madrid ហើយក្នុងនោះ តោខៀវក៏ចាប់អារម្មណ៍ ទំនាក់ទំនងគាត់នាំមកកាន់ទឹកដីអង់គ្លេស នៅខែ មករាខាងមុខនេះដែរ។ ប៉ុន្តែ ក្លិបកាំភ្លើងធំ កំពុងក្រាញ ដោយបង្ហាញមុខចរចារទិញរួចរាល់ហើយជាមួយនឹងតំណាងកីឡាកររូបនេះ។
ក្នុងនោះ លោក Wenger បានខលទៅលោក Rene Ramos បងប្រុសកីឡាករ Sergio Ramos ដោយពន្យល់ពីមូលហេតុដែលខ្លួនចង់បាន។
វាត្រូវបានគេមើលឃើញថា កីឡាករ Sergio Ramos កំពុងពិចារណា លើបញ្ហានេះ ថាគួរចាកចេញ ឬបន្តនៅ ជាមួយនឹង Real Madrid ខណៈដែលកាំភ្លើងធំ ត្រូវការខ្សែការពារដ៏មានគុណភាពមួយ ៕
ព័ត៌មានជាតិ
មតិយោបល់